ខ្យង​ផ្ញើប្រាណ​ឬ​ខ្យងដូង មិនមែន​តូច​ដូច​ក្នុង​សម្បក​ទេ​!

ខ្យង​នេះ​មានឈ្មោះ​ក្នុង​ភាសា​បច្ចេកទេស​ហៅថា “Coconut crab” ឬ​ហៅ​ម្យ៉ាង​ទៀតថា “Robber crab” ទោះជា​យើង​ហៅថា​ខ្យង​បរទេស​ហៅថា​ក្ដាម តែ​រាង​វា​មើលទៅ​ដូចជា​បង្កង​កាត់​ក្ដាម​។ សត្វ​នេះ​ពេល​តូច​វា​រស់នៅក្នុង​សម្បកខ្យង។

ដោយសារតែ​ខ្លួន​វា​មួយ​កំណាត់​ក្រោយ​ទន់​ដូចជា​ខ្លួន​ដង្កូវ​ដែល​អាច​រង​ការ​ចឹក​ស៊ី​ឬ​មុត​ស្លាប់​ងាយៗ​បាន ទើប​វា​ត្រូវការ​គ្រប​កំបាំង ហើយ​សម្បកខ្យង​ជា​ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​វា ពួកវា​ប្ដូរ​សម្បក​ជារឿយៗ​ទៅតាម​ការ​ធំធាត់​ហើយ​ឈប់​នៅក្នុង​សម្បក​នៅពេលដែល​វា​ធំ​ពេញវ័យ​គឺ​នៅពេលដែល​សម្បកខ្លួន​វា​រឹង​។​

​ក្នុង​រយៈពេល​នៅក្នុង​សម្បក​សត្វ​នេះ​ស៊ី​តែ​ផ្លែឈើ​ដែល​ទុំ​ជ្រុះ​លើដី​តែ​នៅពេល​ធំ​វា​ស៊ី​របស់​គ្រប់មុខ​ទាំងអស់​ដែល​អាច​រក​បានតែ​ចំណូលចិត្ត​វា​គឺ​ផ្លែ​ដូង វា​ស៊ី​ដោយ​ប្រើ​ដង្កៀប​ធំ​2​របស់​វាកៀ​បបក​ស្រកី​នឹង​កៀប​បំបែក​លលា​ដ៏​ដូង​ដើម្បី​ស៊ីសាច់ វា​ថែមទាំង​អាច​ឡើងដើមឈើ​ទៀត ភាគច្រើន​គេ​ឃើញ​វា​តោង​ជាប់​នឹង​ធ្លាយ​ដូង​ដេក​ឬ​សម្ងំ​ពួន​ពីស​ត្វ​នានា តែ​សម្បុក​វា​គឺ​នៅ​លើដី​ក្នុង​គល់ឈើ​ពុកៗ​។​

​ក្តាម​នេះ​វា​ស្ថិតនៅក្នុង​អម្បូរ​តែមួយ​ជាមួយនិង​សត្វ ប្រឡាំងកាស់ (Horseshoe crab) ជា​ប្រ​ភ​ទ គ​ណ្ធិ​ត​សត្វ (arthropod) បានន័យថា​សត្វ​ដែលមាន​ខ្លួន​ត្រ​ជាស់ ហើយ​វា​ក៏​ជា គ​ណ្ធិ​ត​សត្វ​ដែល​ធំជាងគេ​នៅលើ​លោក​។ ក្ដាម​ដូង​នេះ​វា​ជា​សត្វ​រស់នៅ​លើគោក វា​សក​ទៅតាម​ការ​ធំធាត់​ហើយ​វា​អាចមាន​ទម្ងន់​ដល់​ទៅ​4.1kg នឹងមាន​ប្រវែង​ដល់​ទៅ​1m គិតពី​ជើង​ម្ខាង​ទៅ​ជើង​ម្ខាង​ទៀត ភាគច្រើន​គេ​ឃើញ​វា​សំបូរ​នៅ​មហាសមុទ្រ​ឥណ្ឌា​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​មាន​ខ្លះ​នៅ Gambier island ខ្លះទៀត​នៅ Australia និង Madagascar ។

​ក្តាម​នេះដែរ ក៏​ជា​អាហារ​ដ៏​ពិសេស​នៅ​ប្រទេស​ជប៉ុន ហើយ​នៅលើ​កោះ​នានា​ដែលមាន​ពួកវា​រស់នៅ​គេ​ភាគច្រើន​ក៏​ចាប់​វា​ធ្វើជា​អាហារ​ដែរ ។​ ​ដោយ​: ក្ខិ​ណី​

Leave a Reply

Your email address will not be published. Required fields are marked *