ខេម និង តន់ ចន្ទសីម៉ា ចេញមកខាងក្រៅម្តង បា​ញ់គ្នាឈឺៗដល់ហើយ…(មានវីដេអូ)

ហ្វេនៗ ក៏ដូចជាពុកម៉ែបងប្អូនភាគច្រើន ពិតជាបានជ្រាបរួចមកហើយ កាលពីព្រឹក ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ តន់ ចន្ទសីម៉ា បានប៉ះ ជាមួយ ខេម មួយបទទៀតហើយ ពិតជាប្លែក ក្រោមចំណងជើងថា “កំពូលអ្នកជិតខាង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ រួមនិងនិពន្ធបទភ្លេង ដោយ ប្រុស ម៉ៅ។

បន្តពីបទនេះ ខាងផលិតកម្ម បានចេញទៀត ក្រោមចំណងជើងថា “ប្តឹងប៉ូលិស” ដែលជាការ និពន្ធMelody និងទំនុកច្រៀង ដោយ យឹម តាស្រង់ រួមនិង និពន្ធបទភ្លេង ដោយ សាក់ ធារិទ្ធ។

នៅមិនទាន់ចប់ទេ លុះមកដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកទំាងពីរបានជួបគ្នាម្តងទៀត ជាលើកទី៣ ក្នុងបទ “ជិះយន្តហោះទៅហូបគុយទាវ”។ បទនេះ ក៏ជាការពិន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់, និពន្ធបទភ្លេង ដោយ ប្រុស ម៉ៅ និងដឹកនាំសម្តែង ដោយ Run Sokheng។

ឈ្លោះគ្នាបីថ្ងៃមិនអស់ចិត្ត ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកទំាងពីរបានប៉ះគ្នា ជាលើកទី៤ ក្នុងបទ “ឈ្លោះគ្នា” តែម្តងនេះ ឌឺគ្នានៅខាងក្រៅម្តង តាំងពីដើមដល់ចប់ ល្អមើលណាស់ សូម្បីតែ អ្នកគាំទ្រ ក៏លាន់មាត់ដែរថា ៖

ឈ្លោះទៀតហើយ, ស្ដាប់ជាច្រើនដងហើយ នៅតែពីរោះ, មកម្តងណាក៏ពីរោះដែរ, អីយ៉ា ហើយបា​ញ់គ្នាឡើងសា​ហា​វ តែពីរោះណាស់បទនេះ, ឈ្លោះគ្នាទៀតហើយ Idol ទាំងពីរ តែចាស់ៗថា ឈ្លោះគ្នាញឹក កូនក៏ញឹកដែរ ខិខិ, ឈប់ឈ្លោះគ្នាទៅ, ឈ្លោះគ្នារាល់ព្រឹក ពេលណាទើបឈប់ឈ្លោះគ្នា ត្រូវគ្នាវិញទៅណា។

នៅមាន comment ជាច្រើនទៀត ដែលសុទ្ធសឹងតែបង្ហាញពីការពេញចិត្តក្នុងចម្រៀងរួមគ្នាមួយបទនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទំាងអស់គ្នា ៖                 

Leave a Reply

Your email address will not be published. Required fields are marked *