ចង់ទិញឡានពីក្រៅ ដោយខ្លួនឯង អ្នកគួរសម្លឹងមើលឡាន២ប្រភេទនេះ រដ្ឋយកពន្ធតិចបំផុត!

រាជរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមទម្លាក់ថ្លៃពន្ធរថយន្ដនាំបានច្រើនគួរសមនៅឆ្នាំនេះ ហើយបើកឱកាសឲ្យប្រជាជន មានលទ្ធភាពទិញឡានជិះបានច្រើន និងការនាំចូលកើនឡើងទៅឆ្នាំខាងមុខ ។

តួរយ៉ាងនៅក្នុងតារាងពន្ធគយ គឺឃើញមានអត្រាអាករពិសេសលើរថយន្ដ ដែលទម្លាក់ពន្ធនាំចូលទៅ ៤ ប្រភេទរថយន្ដ ហើយចែកចេញជា ២ គឺប្រភេទរថយន្ដអគ្គិសនីសាកភ្លើង និងរថយន្ដដែលប្រើប្រាស់ម៉ាស៊ីន ស៊ីប្រេងសាំង ។

១. ប្រភេទរថយន្ដអគ្គិសនី

សម្រាប់រថយន្ដប្រភេទប្រើប្រាស់អគ្គិសនី បើនាំចូលពីខាងក្រៅមកស្រុកយើងពេលនេះ រដ្ឋទម្លាក់ពន្ធអាការពិសេស ពីអត្រា % ចាស់មកថ្មីសម្រាប់រថយន្ដគ្រួរសារ និងរថយន្ដដឹកអ្នកដំណើរ ពីអត្រាអាករចាស់ ៣០% មកអត្រាអាករថ្មី ១០% ដែលធ្លាក់ចុះ ២០% បើធៀបទៅនឹងពន្ធចាស់ ។

២. ប្រភេទរថយន្ដប្រើម៉ាស៊ីន

រថយន្ដក្រុមប្រើប្រាស់ម៉ាស៊ីន ចែកចេញជា ៣ គឺរថយន្ដគ្រួសារ , រថយន្ដដឹកទំនិញ, រថយន្ដបែន រថយន្ដស្ទូច និងរថយន្ដឯកទេសផ្សេងទៀត ដែលប្រភេទររថយន្ដមួយក្រុមនេះ គិតទៅតាម ប្រភេទថាមពល និង ទំហំស៊ីឡាំង ។ (មើលតារាងបន្ថែម)

គួរបញ្ជាក់ដែរថា រថយន្ដក្រុម ២ ខាងលើនេះគឺរដ្ឋទម្លាក់ថ្លៃពន្ធនាំចូលហើយ អញ្ចឹងជាឱកាសល្អសម្រាប់អ្នកទិញយកមកជិះផ្ទាល់ខ្លួន ក៏ដូចជាលក់តាមហ្គារាសថែមទៀតដែរ ៕

ចេញហើយ ឡានអគ្គិសនី Alibaba បញ្ចូលថ្មពេញជិះ ១២០ គ.មតម្លៃដូច Kia Morning ស្រុកខ្មែរ

តារាសង្ខេប ស្ដីពី ការកែសម្រួលអត្រាអាករពិសេសលើរថយន្ដមួយចំនួន ៖

Leave a Reply

Your email address will not be published. Required fields are marked *