ពិតជាខ្លាំងមែន! បុរសកម្លាំងយក្ស លើករថយន្តមួយគ្រឿង ដែលបាំងផ្លូវ

បរទេស៖ បុរសកម្លាំងដូចកីឡាកាសម្នាក់ ដែលមានអារម្មណ៍ខឹង នឹងម្ចាស់រថយន្ត ដែលទុករថយន្តចោល បាំងផ្លូវដែលទុកសម្រាប់ អ្នកធ្វើដំណើរដោយកង់ ក៏បានលើករថយន្តមួយគ្រឿងនោះ ចេញពីផ្លូវយ៉ាងងាយស្រួល  ហើយបន្តជិះកង់របស់ខ្លួនយ៉ាងឡូយ ។

យ៉ាងណាមិញ បុរសខ្លាំងនោះ គេមិន​បានស្គាល់អត្តសញ្ញាណច្បាស់ទេ តែគាត់បានធ្វើឱ្យអ្នកធ្វើដំណើរតាមផ្លូវ ដែលបានឃើញទិដ្ឋភាពនោះ មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងកម្លាំងដ៏ខ្លាំងរបស់គាត់។

បើផ្អែកទៅតាមរូបភាពបានបង្ហាញឱ្យឃើញថា បុរសមាឌធំនោះ បានឈរនៅពីក្រោយរថយន្ត ហើយកាន់ផ្នែកខាងក្រោយ នៃរថយន្ត ជាមួយនឹងដៃទាំងពីរបស់គាត់ ហើយគាត់ក៏បានលើករថយន្តនោះទៅផ្នែកខាងស្តាំបានយ៉ាងងាយស្រួល ដើម្បីទុកចន្លោះផ្លូវ ឱ្យសមល្មម សម្រាប់ជិះកង់ ជាមួយនឹងសំលេង ហោរកញ្ជៀវពីអ្នកកំពុងឈរមើលសឹងគ្រប់គ្នា ។ បន្ទាប់មកគាត់ក៏បានទាញកង់របស់គាត់ មកជិះបន្តដំណើរទៅទៀត។

បុរសខ្លាំង លើកឡាននោះ ត្រូវបានគេបង្ហោះចូលគេហទំព័រយូធូប ដោយលោក Joe Loreto និងដាក់ចំណងជើងថា “បុរសខ្លាំងបំផុតក្នុងពិភពលោក” ។ ក្រោយមកមានអ្នកចូលមើលយ៉ាងច្រើន និងមានអ្នកបញ្ចេញមតិផងដែរ ដោយខ្លះបាននិយាយថា “បុរសនេះជាវីរបុរសរបស់ខ្ញុំ” ៕

Leave a Reply

Your email address will not be published. Required fields are marked *