អម្បូរ “​សត្វ​ភេរវកម្ម​” បង្ក​ភាព​តក់ស្លុត​ដល់​ពលទាហាន​អាមេរិក នៅ​អ៊ីរ៉ាក់ ព្រោះ​វា​ពុំ​ត្រឹម​រត់លឿន​ជាង​ទេ ថែមទាំង​អាច​ស៊ី​…​សា.ច់ម.នុស្ស​

នៅ​អ៊ីរ៉ាក់ មាន​សម្បូរ​សត្វ​ភេរវកម្ម​ចម្លែក​ធ្វើ​ឲ្យ​ទាហាន​អាមេរិក គ្រាន់តែ​ឮ​ក៏​ញាក់សាច់​ដែរ ។ វា​ពុំ​ត្រឹម​មាន​ចលនា​លឿន​ជាង​មនុស្ស​ប្រុស​ម្នាក់ (​ប្រហែល ៥០km/m) អាច​លោត​បាន​កម្ពស់ ២​ម៉ែត្រ ប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវ “​បំប៉ោង​” ថា​ចូលចិត្ត​ស៊ីសាច់​មនុស្ស​ទៀត ។​

…​រហូតទល់​ពេល​ពួកគេ “​ព័ទ្ធ​” ចាប់បាន​ចំណាប់ “​ខ្មាំង​”​នេះ ហើយ​ពិនិត្យមើល​ទើប​ដឹងថា​វា​គឺជា​ពីងពាង​អូដ្ឋ (​ឈ្មោះ​វិទ្យាសាស្ត្រ Arachnid Solifugae) ឬ​នៅ​ត្រូវបាន​ហៅថា ខ្យាដំរី​ខ្យល់ ។ វា​មាន​ជើង ៦​គូ បណ្តោយ​ខ្លួន​អាច​ដល់​ទៅ ១៥cm ទើប​គេ​និយម​ស្រែក​ពេល​ភ័យ​ថា “​ពីងពាង​យក្ស​” ។​

​ផ្នែក​ក្បាល​របស់​វា​ដូចជា​ខ្យាដំរី ហើយ​ការប្រើ​មាត់​របស់​វា​ក៏​ដូចគ្នា​ដែរ ។ វា​ប្រើ​ធ្មេញ​ដ៏​មុត​ស្រួច​ដូច​ដង្កៀប និង​កាំបិត ដើម្បី​វាយប្រហារ​សត្វល្អិត ពពួក​ល្មូ​ន ពស់ និង​បក្សី​តូចៗ និង​អាច​ផ្តួល​ពួក​សត្វ​ធំៗ​ត្រឹមតែ​ការ​ត្របាក់​មួយ​ប៉ុណ្ណោះ ។​

​ទាហាន​អាមេរិក​នៅ​ម​ជ្ឈឹ​ម​បូព៌ា​តែង​ទទួល​ការ​ទូន្មាន​កុំ​ឲ្យ​ឆាឆៅ​វា​ឲ្យ​សោះ ព្រោះ​ជាតិ​ពិស​របស់​វា​ធ្វើ​ឲ្យ​រលួយ​សាច់​ចម្លង​មេរោគ​ស្លាប់​បាន ។​
​ក្នុង​ភាសាឡាតាំង​ឈ្មោះ​របស់​ពីងពាង​អូដ្ឋ​មានន័យថា “​រត់គេច​ព្រះអាទិត្យ​” ព្រោះតែ​ពួកវា​តែង​រក​ចំណី​នៅពេល​យប់ និង​តាម​រដូវ​កាល ៕

Leave a Reply

Your email address will not be published. Required fields are marked *