គ្រូ អេ ភូថង ប៉ះពួកម៉ាក BUAKAW អតីតម្ចាស់ខ្សែក្រវាត់ GLORY (មានវីដេអូ)

កាលពីឆ្នាំ២០១០ អតីតម្ចាស់ខ្សែក្រវាត់ Glory ទម្ងន់យក្សសញ្ជាតិកាណាដា Simon Marcus ធ្លាប់មកប្រកួតនៅកម្ពុជា ដោយប៉ះអធិរាជកែងឆេះជង្គង់ទិព្វ អេ ភូថង លើសង្វៀនប៉ុស្តិ៍លេខ៣។ អំឡុងពេលនោះ Marcus ពុំទាន់ឈ្នះខ្សែក្រវាត់នៅឡើយ ពោលគឺប្រឡូកថ្មីៗ ខណៈដែលគ្រូ អេ ភូថង ហាកធ្លាក់ទឹកដៃគួរកត់សម្គាល់ ដោយសារវ័យកាន់តែជ្រេ។

Marcus ផ្ដើមប្រដាលអាជីពក្នុងឆ្នាំ២០០៩ បន្ទាប់ពីចំណាយពេលប្រមាណ៣ឆ្នាំ ក្នុងការប្រកួទស្ម័គ្រចិត្ត។ ក្រៅពីបំបាក់គ្រូ អេ ភូថង អតីតម្ចាស់ខ្សែក្រវាត់ប្រដាល់ kickboxing លំដាប់ពិភពលោកក៏ធ្លាប់យកឈ្នះ Kaoklai Kaennorsing, Suriya Prasathinphimai, Joe Schilling, Artem Levin និងជើងខ្លាំងជាច្រើនទៀត។

ក្រៅពីជើងឯក Glory បុរសវ័យ៣៤ឆ្នាំរូបនេះក៏ធ្លាប់គ្រងខ្សែក្រវាត់ W.P.M.F, WBC, Lion Fight និង WLF។ ក្នុងចំណោមការប្រកួតអាជីព៥៦លើក Marcus ទទួលបានជ័យជម្នះ ៤៩ដង, ស្មើ ២ដង និងចាញ់ ៥ដង។

ប្រភព៖ kunkhmertv

Leave a Reply

Your email address will not be published. Required fields are marked *