អីយ៉ា!! ចំថ្ងៃខួបអាពាហ៍ពិពាហ៍ ១ឆ្នាំ គូស្នេហ៍ ស្រឡាញ់ភេ​ទដូ​ចគ្នា ទំលាយអារម្មណ៍ពិតថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញ បុរសម្នាក់ឈ្មោះ ឃាង សុផា (Kheang Sophan) បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងថ្ងៃរៀបការរបស់ខ្លួន ព្រមទំាងទំលាយអារម្មណ៍ពិត ក្នុងថ្ងៃខួប អាពាហ៍ពិពាហ៍ គម្រប់មួយឆ្នាំ របស់ខ្លួន ជាមួយគូស្នេហ៍ ដោយប្រាប់ច្បាស់ៗ ថា ៖

“ថ្ងៃ​នេះ​ហើយ ​គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​ មាន​ក្តី​សុខក្នុងជីវិតបំផុត​ ជាថ្ងៃ​ដែលជួបជុំ​ បងប្អូន​ទាំង​សង​ខាង​ ជាពិសេស​មិត្តភក្ដិ​ជិតឆ្ងាយ

#​ថ្ងៃខួបអាពាហ៍ពិពាហ៍របស់យើង
20-02-2020
20-02-2021″។

         

បុរសដដែលនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកទៀត ក្នុងថ្ងៃកម្មវិធីតូចមួយ នៃខួបអាពាហ៍ពិពាហ៍ របស់ខ្លួន ជាមួយមិត្តភក្តិ ហើយប្រាប់បន្ថែមថា “Happy anniversary wedding 1Year ខួប​ អាពាហ៍ពិពាហ៍​ មួយ​ឆ្នាំ​ អរគុណ​ទាំងអស់​គ្នា​សម្រាប់​ការ​ស្រលាញ់​រាប់​អាន ហើយ​អរគុណ​ម្ចាស់​នំ​ នៅ​ឯងនាយ​សមុទ្រ​ផង​ដែរ​”។

អ្វីរឹតតែភ្ញាក់ផ្អើលថែមទៀតនោះ ផុសខាងលើ មានអ្នកចែករំលែកតគ្នាជិត៥ពាន់បាត់ទៅហើយ គិតត្រឹម រសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ហើយក៏មានអ្នកខ្លះទៀត បានចូល comment ថា ៖

ជូនពរ មានសុភមង្គល ពេញ1ជីវិត, ចង់មានជីវិតអ៊ីចឹង ដូចប្រូដែរ, ចង់បានបែបនេះដែរ, ចុមស៊ែរច្រើនម្ល៉េះ, សមគ្នាណាស់ ជូនពរស្រឡាញ់គ្នារហូត, ជូនពរបងស្រឡាញ់គ្នាដល់ចាស់កោងខ្នង ចៀសផុតពីជំងឺគ្រប់ប្រភេទ មានតែអ្នកស្រឡាញ់ ចូលចិត្តពួកបង, ស្ដាយមិនការជាមួយខ្ញុំ សង្ហាៗណាស់។

  

ព្រមទំាងនៅមានពាក្យជាច្រើនទៀតជូនពរឲ្យអ្នកទំាងពីរជួបប្រទះតែសុភមង្គល និងស្រឡាញ់គ្នា ជារៀងរហូត ។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនារូបភាពទូទៅ នៃគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ខាងក្រោមនេះ ៖

 

Leave a Reply

Your email address will not be published. Required fields are marked *