បច្ចេកទេសថតរឿង “ដំណើរឆ្ពោះទៅភាគខាងលិច ឆ្នាំ1986” ដែលជាជំនាន់បច្ចេកទេសមិនទាន់ខ្លាំង!
រឿង ដំណើរឆ្ពោះទៅទិសខាងលិច ឬ ថាងចេងចំលងធម៌ ១៩៨៦ បើគិតមកដល់ពេលនេះមានអាយុកាល ៣២ឆ្នាំមកហើយ ដែលមុនពេលថតរឿងនេះក្រុមការងារមិននឹកស្មានថា វាបានក្លាយជារឿងភាគមួយ ដែលបានទទួលយោគជ័យខ្លាំងឡើយ។
រឿងនេះចាប់ផ្ដើមការថតនៅក្នុងឆ្នាំ ១៩៨២ ប្រើរយៈពេលអស់ ៤ឆ្នាំជាមួយនឹងដើមទុនតិច ហើយចាប់ផ្ដើមចាក់បញ្ជាំងពេលថតបានប្រហែល ៩០ភាគរយ។ អ្នកដឹកនាំរឿងនេះគឺលោក Duong Kiet គាត់ និងក្រុមការងារបានជួបបញ្ហាលំបាកយ៉ាងខ្លាំងចំពោះបច្ចេកទេសថតជំនាន់នោះ។ ក្រុមការងារកាន់តែបញ្ហាដោយសារតែ ទុនមានតែ ៦លាន យ័នប៉ុណ្ណោះ គឺជាចំនួនត្រឹមតែជួលបានកាម៉េរ៉ាថតប៉ុណ្ណោះ។
គួរឱ្យសរសើផងដែលជាមួយនឹងក្រុមការងារ ដែលខិតខំរិះរកវិធីសាស្រ្តថត ជាមួយនឹងទេពកោសល្យតួ ដែលបានរួមបញ្ចូលគ្នា បង្កើតជាសាច់រឿងដ៏ល្អឥតខ្ចោះសម្រាប់ជំនាន់នោះ។
តោះមកមើលបច្ចេកមួយចំនួននឹងក្នុងរឿងថាងឆេងចំលងធម៌ខាងក្រោម៖
១. ឈុតកាត់ក្បាលថាងចេង គឹគេប្រើក្រដាសកាត់ជារាងក្បាលទេ នឹងបន្លំភ្នែកដោយបច្ចេកទេសថតចំហៀង
២. ឈុតអ៊ូខុង ប្រើលិស្ប៌ ដោះចំណង គឺគេប្រើផ្សែងបារីមកធ្វើជាវេទមន្ត
៣. ឈុតអ៊ូខុង ហោះលើពពកភាគច្រើនគេប្រើក្រដាសមកធ្វើ ដូចជាកាត់ក្បាលថាងឆចេងដែរ។ អ្នកដឹកនាំរឿង និងក្រុមការងារមានការបារម្ភចំពោះភ្នែករបស់ទស្សនិកជនមើលដឹង។ តែពួកគេមិនមានជម្រើសដោយសារតែទុនតិច។
៤. ឈុតអ៊ូខុង ត្រឡប់ខ្លួន ៧២ត្រឡប់ គឺប្រើរុឺសឺជំនួយ ដោយសារខ្វះថវិការ ជួលខ្សែនិងឡានស្ទូច
៥. ឈុតក្មេងអគី ផ្លុំភ្លើង គឺគេប្រើ Spray បាញ់ ដោយក្មេងគ្រាន់តែចំហរមាត់ប៉ុណ្ណោះ ប៉ុន្តែបើយើងមើលទៅប្រៀបដូចជាផ្លុំភ្លើងមែនទែនចឹង
៦. ឈុតដែលមានថាងចេង ពីរនាក់គេប្រើតួជំនួសពាក់មុខថាងចេង
៧. នៅក្នុងឋានស្ដេចនាគគេតែឃើញមានពពុះទឹក អ្នកមើលតែងឆ្ងល់ថាតើអ្នកថត ត្រូវថតយ៉ាងម៉េច។ ធាតុពិតគឺគេដាក់កាមេរ៉ាខាងក្រោមកញ្ចក់ចិញ្ចឹមត្រីទេ
៨. ឈុតមានអព្ទច្រើនមិនជាពិបាកធ្វើទេជំនាន់នោះ តែគេប្រើម្សៅបន្ថែមដើម្បីមើលទៅកាន់តែ ស
៩. អ្នកប្រហែលជាស្គាល់វគ្គមួយនេះ ហើយដែលកូនស្ដេចនាគបានលួចត្បូងពីកំពូលវិហារ តែក្នុងរឿងវិហារមើលទៅនៅធំ ខ្ពស់។ អ្នកមើលជាច្រើនឆ្ងល់ពីបច្ចេកទេសធ្វើ
១០. ឈុតប៉ាជេ ដេកលើដើមឈើ ត្រូវការជួយពីអ្នកគ្រប់គ្នាទាំងក្រុមការងារនឹងតួ ព្រោះបារម្ភធ្លាក់ជាយថាហេតុ ដោយពួកគេនាំគ្នាជួយកាន់ក្រណាត់ដើម្បីទ្រ
១១. បើសិនជាលោកអ្នកត្រឡប់ទៅមើលរឿងនេះវិញម្ដង ត្រង់វគ្គបញ្ចប់ដែលអ្នកទាំង ៤ជួប ព្រះយូឡាន លោកអ្នកនឹងផ្ទៃខាងក្រោយប្រើប្រាស់ក្រណាត់ពណ៌ធម្មតា មិនមានធ្វើពិសេសឡើយ ជាមួយនឹង effect តិចតួច។
តើលោកអ្នកយល់ឃើញយ៉ាងណាដែរ ចំពោះបច្ចេកទេសថតនាពេលនោះ?