ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ចាញ់បោកមិត្តស្រីក្នុងហ្គេមអស់លុយឪពុកខ្លួនឯងជិត ១០ ម៉ឺនដុល្លារ!

ទីក្រុងផាហាង៖ កាលពីថ្ងៃទី៥ ខែសីហា មានព័ត៌មានបែកធ្លាយថា ក្មេងជំទង់ម្នាក់រស់នៅ Kuantan ត្រូវបានគេបោកប្រាស់លុយឪពុករបស់ខ្លួនជិត៣០០,០០០ រីងហ្គីត (ខ្ទង់ ៧ម៉ឺនដុល្លារ) ដោយក្មេងស្រីម្នាក់ដែលគាត់បានជួបនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលនេះពិតជាចំនួនទឹកប្រាក់ដ៏ច្រើនសម្រាប់ក្មេងអាយុ ១៤ឆ្នាំ។


ឪពុករបស់ក្មេងជំទង់គឺជាអ្នកជំនួញ បានរាយការណ៍ប្រាប់ Bernama ថា កូនប្រុសអាយុ ១៤ឆ្នាំរបស់ខ្លួនដំបូងបានជួបក្មេងស្រីម្នាក់នៅលើហ្វេសប៊ុកឈ្មោះ Anis។ នាងអះអាងថាលក់ស្មាតហ្វូនក្នុងតម្លៃថោក ដូច្នេះក្មេងជំទង់បានទាក់ទងនាង។ បន្ទាប់មកពួកគេទាំងពីរកាន់តែស្និទ្ធស្នាលចាប់ផ្តើមផ្ញើសារជាមួយគ្នានៅលើ whatsapp ហើយចាប់ផ្តើមលេង PUBG ជាមួយគ្នាទៀត។

ប៉ុន្មានខែក្រោយមកអានីស ចាប់ផ្តើមសុំខ្ចីប្រាក់ខ្លះពីក្មេងជំទង់ ហើយនាងបានសន្យាថានឹងសងវិញ។ បន្ទាប់មកនៅក្នុងខែឧសភាក្មេងជំទង់រូបនេះបានធ្វើការផ្ទេរប្រាក់ដំបូង ហើយរហូតមកដល់ពេលនេះគាត់បានផ្ទេរប្រាក់ឲ្យនាងសរុបចំនួន ២១ដងហើយ ដែលមានចំនួន ២៩២.៥៥០ រីងហ្គីត។ អ្នកជំនួញដឹងតែអ្វីដែលកំពុងកើតឡើងនៅក្នុងខែកក្កដា ដូច្នេះគាត់បានសាកសួរកូនប្រុសរបស់គាត់នូវរឿងលុយនោះ ហើយស្នើសុំឱ្យយកប្រាក់ទាំងនោះត្រឡប់មកវិញ។ នៅពេលដែលក្មេងប្រុសទូរស័ព្ទសុំឲ្យនារីក្នុង PUBG នោះសងប្រាក់មួយចំនួនធំត្រឡប់មកវិញ ពេលនោះស្រាប់តែនារីនោះបិទទូរស័ព្ទឈប់ឆ្លើយតបតែម្ដង។


ឳពុករបស់ក្មេងប្រុសបានទៅប៉ុស្តិ៍ប៉ូលិស Camron Highland ដើម្បីប្តឹង ដោយជឿថាកូនប្រុសរបស់គាត់ ត្រូវបានគេបោកបញ្ឆោតដោយក្រុម ស្នេហាគ្រោងការក្បត់ (love scam)។

យោងតាមគេហទំព័រ scamalert.sg បានឱ្យដឹងថា ការស្នេហាគ្រោងការក្បត់ កើតឡើង បន្ទាប់ពីរាប់អានមនុស្សដែលគួរឱ្យទាក់ទាញ (ដែលជាទូទៅជាជនបរទេស) តាមអ៊ិនធឺណែត។ គាត់ឬនាង(ជនបោកប្រាស់)និយាយរឿងនិទានអំពីស្ថានភាពលំបាក។ អ្នកបោកប្រាស់នៅតែមានរឿងរ៉ាវដើម្បីទទួលបានការទុកចិត្ត និងការកោតសរសើរពីជនរងគ្រោះ បន្ទាប់មកសុំលុយជាការបញ្ជាក់នៃសេចក្តីស្រឡាញ់។ នៅពេលបានប្រាក់ពីអ្នកផ្ទេរហើយ អ្នកបោកប្រាស់គេចខ្លួនបាត់ស្រមោល៕

ប្រភព world of buzz

Leave a Reply

Your email address will not be published. Required fields are marked *