មូលហេតុដែលសត្វឆ្កែមួយក្បាលនេះទៅសង្ងំក្នុងដើមឈើនោះទៅវិញ ក្រោយដឹងការពិតព្រឺរោម!

ពិតជាគួរឲ្យអាណិតសត្វ​ឆ្កែ​១​ក្បាល​ត្រូវបាន​ដែលបានស្លាប់យ៉ាងវេទនា ព្រោះតែ​រត់​ដេញតាម​សត្វ​ម្យ៉ាង​មាន​ឈ្មោះថា raccoon ដែល​បាន​រត់​ចូលក្នុង​ឈើ​ប្រហោង​មួយ បណ្តាល​ឲ្យ​ជាប់គាំង​នៅក្នុង​នោះ ដាច់​ចំណីអាហារស្លាប់។ដែលសត្វឆ្កែនេះត្រូវបានគេដឹងថាស្លាប់អស់រយៈពេលជាង២០ ឆ្នាំមកហើយ។
ក្រោយមក ពួក​អ្នក​កាប់​ឈើ​បាន​កាប់​ដើមឈើ​នោះ និង​ស្លុតរន្ធត់​ជាខ្លាំង​នឹងអាណិត នៅពេល​ប្រទះឃើញ​សាកសព​ឆ្កែ​១​ក្បាលនោះ។

​ពួក​អ្នក​កាប់​ឈើបានឲ្យដឹងថាប្រហែលជាវាប្រឹងរើបម្រាស់ចេញដែរតែចេញមិនរួច បន្ទាប់មក ពួគគេបាន​នាំយក​ដើមឈើ​ដែលមាន​សាកសព​ឆ្កែ​នោះ ទៅ​បរិច្ចាគ​ឲ្យ​សារមន្ទីរ Southern Forest World ស្ថិតនៅ Waycross, Georgia ដើម្បី​តម្កល់​ទុកជា​ប្រវត្តិសាស្ត្រ ។​

តាមអ្នកធ្វើកោសល្យវិច្ច័យបានឲ្យដឹងថា ព្រោះតែឈើនោះគ្មានខ្យល់ចេញចូល ឈើ​ប្រហោង​នោះមាន​លក្ខ​ណ្ឌ​ស្ងួតទៀត ហើយមាន​អាស៊ីត​តា​និក​នៃ​ដើមឈើ Oak ជួយ​ឲ្យ​ស្បែក​របស់​សត្វ​នេះ​នៅ​ក្រៀម​ស្វិត​ល្អ​» ទើបបានជាសាកសពឆ្កែមិនរលួចទៅណា។


Leave a Reply

Your email address will not be published. Required fields are marked *