ទីបំផុត ដួង វីរៈសិទ្ធ ក្លាយជា តារាចម្រៀង និងអ្នកនិពន្ធ ផ្លូវការ ក្នុងផលិតកម្មរាម បាត់ ថែមទំាងបកស្រាយ ចម្រៀងពីរបទ ដ៏ពីរោះរណ្តំទៀត (មានវីដេអូ)

នៅទីបំផុត ព្រឹតិ្តការណ៍ ការបើកសម្ភោធ ផលិតកម្មរាម និង ការស្វាគមន៍ តារាចម្រៀង មាស សុខសោភា បានចាប់ផ្តើមហើយ នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ដោយបានរៀបចំធ្វើឡើងនៅ ឌឺព្រីមៀរសែនសុខ មើលទៅពិតជាអធិកអធមខ្លាំងណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនផងដែរ។

       

កាន់តែភ្ញាក់ផ្អើលថែមទៀតនោះ លោក ដួង វីរៈសិទ្ធ ក៏មានមុខក្នុងកម្មវិធីនេះផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏បានក្លាយជា តារាចម្រៀង និងអ្នកនិពន្ធ ក្នុងផលិតកម្មរាម ជាផ្លូវការថែមទៀតផង ព្រមទំាងបានបកស្រាយចម្រៀងពីរបទយ៉ាងពីរោះរណ្តំ ដោយបទទី១ លោកច្រៀងម្នាក់ឯង និងបទទី២ ជាការបកស្រាយរួមគ្នា ជាមួយ មាស សុខសោភា។

ដឹងដំណឹងនេះភ្លាម ធ្វើឲ្យ ហ្វេនៗជាច្រើន ភ្ញាក់ព្រឺត ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ហើយក៏មាន អ្នកគាំទ្រ ខ្លះទៀត បានចូល comment ថា ៖ surprise ហ្វេនៗ បានសម្រេចបាត់, សូម​ជូន​ពរ​ឲ្យ​ អាយដល​ ជោគជ័យ​ក្នុង​ ផលិតកម្ម​ថ្មី​, សូមចូលរួម អបអរសាទរ, Wow ដួង វីរៈសិទ្ធ ចូលផលិតកម្មរាម ដែរបាត់, ហ្វេនពេញចិត្តស្ដូកតែម្តង។

ហើយនៅមាន comment ជាច្រើនទៀត ដែលសុទ្ធសឹង បង្ហាញពីការពេញចិត្ត យ៉ាងខ្លាំង ក្រោយដឹងថា ដួង វីរៈសិទ្ធ ក្លាយជា តារាចម្រៀង និងអ្នកនិពន្ធ ផ្លូវការ ក្នុងផលិតកម្មថ្មី សន្លាងនេះ។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ចាប់ពីនាទី ទី 2:15:00 តទៅ ៖

    

Leave a Reply

Your email address will not be published. Required fields are marked *