ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ប៉ះគ្នាម៉ាបទទៀតហើយ “គ្រប់យ៉ាងព្រោះតែមេ” ផ្អើលតាំងព្រឹកហ្មង ពិសេសកាយវិការស៊ីគ្នាទៀត សមអើយសម (មានវីដេអូ)

ហ្វេនៗ ក៏ដូចជាពុកម៉ែបងប្អូន ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បង្ហាញខ្លួន ក្នុងផលិតកម្ម Galaxy Navatra មក គេឃើញថា បទស្ទើរតែទំាងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពិសេសសម្លេងរបស់ កំពូលតារាចម្រៀងរូបនេះ នៅតែរក្សាទឺកដម លន្លង់លន្លោចដដែល កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត។

ក្នុងចំណោមបទជាច្រើននោះ មាន ៧បទហើយ ដែលលោក ព្រាប សុវត្ថិ បានប៉ះគ្នា ជាមួយ តារាចម្រៀងវ័យក្មេងដ៏ល្បីម្នាក់ គឺ តន់ ចន្ទសីម៉ា។

មួយវិញទៀត បើតាមការយល់ឃើញ ពីសំណាក់មហាជន បានលើកឡើងថា អ្នកទំាងពីរ ពិតជាដៃគូដ៏ ស័ក្តិសម បំផុត ពិសេស មានសម្លេងធ្ងន់ គ្រលួច ដូចគ្នា ពិសេសពូកែលេងកាយវិការ មើលហើយ មើលទៀត មិនធុញសោះ។

៧បទនោះមានដូចជា  “កាត់ឆុង”, “ប្រហុក”, “រកស៊ីជាមួយយក្ស”, “អរគុណកាមេរ៉ា”, “មាន់កម្សត់”, “ឡានទំនើប”, “លក់ឡានប្រញាប់”, “ចង់រំលស់ផ្ទះរួមគ្នា”។

នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ព្រឹកមិញនេះទៀត នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងផលិតកម្ម បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់អ្នកទំាងពីរ ក្រោមចំណងជើងថា “គ្រប់យ៉ាងព្រោះតែមេ” ទុករាំកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតចូលមកដល់ពេលឆាប់ៗខាងមុខនេះ។

បទនេះ ក៏ជាការនិពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ ព្រមទំាង និពន្ធបទភ្លេង ដោយ ឃ្លាំង​ កុម្ភៈ។

ស្តាប់ចប់ភ្លាម មិនចាំយូរឡើង ហ្វេនៗ ក៏បានបង្ហាញពីអារម្មណ៍ចំពោះចម្រៀងមួយបទនេះថា ៖ មកទៀតហើយ idol ពីរោះគ្រប់បទតែម្តង ឡូយណាស់, រាំសប្បាយទៀតហើយឆ្នាំនេះ ខានរាំ 2 ទៅ 3 ឆ្នាំហើយ, រាំហ៊ុយដី ហើយឆ្នាំនេះ, ថ្មីទៀតហើយ ហើយមកតាំងព្រលឹងទៀត, ប្លែកអារម្មណ៍ទៀតហើយ, ចេញរាល់ថ្ងៃ ស្ដាប់អត់ចង់ទាន់ ពីរោះណាស់អាយដល, កាយវិការស៊ីគ្នាទៀត សមអើយសម។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទំាងអស់គ្នា ៖

                    

Leave a Reply

Your email address will not be published. Required fields are marked *