មនុស្សជាង២០០នាក់ព្រលឹ ង បន្ទាប់ពីយន្តហោះគាំ.ងម៉ាស៊ីនកណ្ដាលអាកាស ភ្លាមៗភីឡុតបានសម្រេ ចចិត្តធ្វើរឿងមួយដ៏ភ្ញាក់ផ្អើល…(មានវីដេអូ)

បរទេស ​កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងដោយសារតែ​ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ural Airlines ជើងហោះហើរ U1678 បានហោះចេញពីអាកាសយានដ្ឋាន Zhukovsky នៃទីក្រុងមូស្គូនៅម៉ោង ៦ និង ១០ នាទីព្រឹកម៉ោងក្នុងស្រុកឆ្ពោះទៅកាន់ទីក្រុង Simferopol នៃតំបន់ Crimea នៅពេលដែលបក្សីហោះចូលម៉ាស៊ីនទាំងពីររបស់យន្តហោះ ជាហេតុបណ្តាលឱ្យម៉ាស៊ីនមួយផ្ទុះឆេះនិងមួយទៀតឈប់ដំណើរការ។

អ្នកបើកយន្ត ហោះជនជាតិរុស្ស៊ីម្នាក់ត្រូវបានកោតសរសើរជាវីរបុរសបន្ទាប់ពីគាត់បានចុះចតយន្តហោះដឹកអ្នកដំណើរដោយជោគជ័យនៅក្នុងចម្ការពោតកាលពីថ្ងៃព្រហស្បតិ៍ទី១៥សីហា បន្ទាប់ពីសត្វបក្សីហោះចូលក្នុងម៉ាស៊ីនទាំងពីរ បណ្តាលឱ្យវាគាំងខូច។អ្នកបើកយន្តហោះឈ្មោះ Damir Yusupov អាយុ ៤១ ឆ្នាំបាន

ទាក់ទងទៅអាកាសយានដ្ឋានដើម្បីស្នើសុំចុះចតជាបន្ទាន់ ប៉ុន្តែបានបង្ខំចិត្តចុះចត លើ ចម្ការពោត បន្ទាប់ពីដឹងថាគាត់មិនអាចទៅដល់អាកាស យានដ្ឋានទេ ទោះនៅសល់ចម្ងាយជាង១គីឡូម៉ែត្រទៀតក៏ដោយ។លោក Yusupov បានបញ្ជាយន្ដហោះចុះ

ក្រោមដោយគ្មានថា មពលនៅក្នុងម៉ាស៊ីនទាំងពីរ និង ជាមួយកង់យន្តហោះលឹបក្នុងតួ។សរុបមក អ្នកដំណើរ ២៣ នាក់ក្នុងចំណោមអ្នកដំណើរ ២២៦ នាក់ និង បុគ្គលិកយន្តហោះ ៦ នាក់នៅលើនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសម្រាប់របួសស្រាលៗ ទោះបីស្ត្រីអាយុ៦៩ឆ្នាំម្នាក់តម្រូវឱ្យមានការព្យាបាលយូរជាងគេក៏ដោយ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *