ទីបំផុត លោកស្រី ទ្រី ដាណា ធ្វើពិធីឡើងគេហដ្ឋានថ្មី ទឹកដីក្រុងអង្គរ​ ខេត្តសៀមរាប នៅថ្ងៃនេះបាត់ ពិតជាអធឹកអធមណាស់…(មានវីដេអូ)

លោកស្រី ទ្រី ដាណា គឺជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ។ លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើសឈាម។

ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ។ ក្នុងនោះ បើទោះបីជា លោកស្រី និងស្វាមី មានការមមាញឹក និងរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏ ចែដាណា និងពូម៉ៅ មិនដែលភ្លេចឡើយ ក្នុងការលំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងញុំាអាហារតាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់។

   

ហើយថ្មីៗនេះ នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃចូលឆ្នាំចិន គេឃើញលោកស្រី ទ្រី ដាណា ទំលាយរូបភាពប៉ុន្មានសន្លឹកបង្ហាញពីទិដ្ឋភាពខាងក្នុង គេហដ្ឋាន ដ៏ធំ របស់ខ្លួន ឃើញហើយ ញាក់សាច់ ដោយមានការរៀបចំ តុបតែង យ៉ាងទាក់ទាញបំផុត។ លោកស្រី បានភ្ជាប់សារខ្លីមួយថា “សំរាក 3ថ្ងៃមិនដឹងទៅណាទេណប់ៗ”។

    

គេហដ្ឋាន របស់ លោកស្រី មានកន្លែងថតរថយន្តដ៏ធំ មានអាងហែលទឹក តែបើមើលទៅខាងក្នុងវីឡានេះវិញ ញាក់សា​ច់តែម្តង ព្រោះរំលេចទៅដោយការតុបតែង សុទ្ធតែឈឺដ៏ប្រណីត យ៉ាងច្រើន។

    

ចំណែកនៅមុននេះបន្តិច នាព្រឹក ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ លោកស្រី និងស្វាមី បានធ្វើពិធីឡើងគេហដ្ឋាន របស់ខ្លួននេះហើយ មើលទៅពិតជាអធឹកអធមណាស់ ពិសេសបំផុតនោះ គឺមានការចែកអំណោយជូនពុកម៉ែ បងប្អូននៅទីនោះ ជាង១០០ គ្រួសារ ឯណោះ ។

ឧកញ៉ា ហុីង បញ្ញារិទ្ធ ដែលត្រូវជាស្វាមី លោកស្រី ទ្រី ដាណា បានបញ្ជាក់យ៉ាងខ្លីប្រាប់ឲ្យដឹងថា “ថ្ងៃនេះថ្ងៃជាវេលាល្អ​ រៀបចំពិធីបរវ​ ឡើងគេហដ្ឋានថ្មី ទឹកដីក្រុងអង្គរ​ ខេត្តសៀមរាប​ ហេង​ ចូល​ ហេង”។

លោកស្រី ទ្រី ដាណា បានបញ្ជាក់ថា “ឡើងផ្ទះថ្មីនៅសៀមរាប មិនបានធ្វើពិធីអីធំដុំទេ តែសប្បាយចិត្តចែករំលែកពួកគាត់ជាង”។

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

                     

Leave a Reply

Your email address will not be published. Required fields are marked *