ដុំពក ឬកូនកណ្តុរនៅទីតាំង៤នេះ គឺមិនប្រក្រតីហើយ ព្រោះជាសញ្ញាព្រមាននៃជំងឺមហារីក!

នៅ​​ពេល​​ដែល​មាន​ដុំ​ពក​ខុស​ធម្មតា​​លើ​ទី​តាំង​ទាំង​នេះ ​​​អ្នក​មិន​គួរ​ធ្វេស​ប្រហែស​ទេ ព្រោះ​វា​ជា​សញ្ញា​ព្រមាន​នៃ​ជំ​ងឺ​មហារីក​ហើយ។​​

១. នៅ​ក្រោម​ត្រចៀក

ដុំ​ពក ​ឬ​កូន​កណ្តុរ​នៅ​ក្រោម​ត្រចៀក ​គឺ​ជា​សញ្ញា​ព្រមាន​ដំបូង​​នៃ​​បញ្ហា​សុខ​ភាព​កម្រិត​ធ្ងន់។ ​​លក្ខខណ្ឌ​នេះ​បណ្តាល​ឲ្យ​​​កើត​ជំ​ងឺ​​មហារីក​ក្រពេញ​ទី​រ៉ូ​អ៊ីត ​ក្បាល​និង ក​ផង​ដែរ។ ​យោង​តាម​អ្នក​ជំនាញ កូន​កណ្តុរ​​​​ក្នុង​សភាព​ធម្មតា​មាន​ទំហំ​ត្រឹម​២ -​៣ ​មីលីម៉ែត្រ​ប៉ុណ្ណោះ ​ហើយ​ជ្រាយ​​ងាយ​ប៉ះ។ ​ប្រសិន​បើ​មាន​អារម្មណ៍​ថា​ ពេល​ប៉ះ​ទៅ​រឹង​ហើយ​ឈឺ​ចាប់ ​នោះ​គឺ​ជា​សញ្ញា​នៃ​ជំ​ងឺ​មហារីក​ហើយ។

២. ​កញ្ចឹង​ក​​​​នៅ​ពេល​ដែល​អ្នក​សង្កេត​ឃើញ​មាន​កូន​កណ្តុរ​ចាប់​ផ្តើម​​ហើម​ និង​ប៉ោង​នៅ​ជុំវិញ​កញ្ចឹង​ក ​គឺ​ជា​សញ្ញា​ដែល​វា​បង្ក​ជំ​ងឺ​ហើយ។ ​លើស​ពី​នេះ ​វា​​ក៏​បញ្ចេញ​​​រោគ​សញ្ញា​ឲ្យ​​​អ្ន​ក​ជំ​ងឺ ​បែក​ញើស​ពេល​យប់ ​ក្តៅ​ខ្លួន​ខ្លាំង ​ព្រម​ទាំង​ស្រក​គី​ឡូ​លឿន។

៣. ​​ក្រោម​ក្លៀក

​កូន​កណ្តុរ​នៅ​ក្រោម​ក្លៀក ​ងាយ​នឹង​កត់​សម្គាល់​ជាង​​នៅ​បរិវេណ​ក និង​កញ្ជឹង​ក ព្រោះ​បើ​​វា​មាន​រាង​មូល ពក ​នៅ​ពេល​ប៉ះ​វា ​ដុំ​ពក​នោះ​ក្រឡិច​ទៅ​នេះ​ក្រឡិច​ទៅ​នោះ​បាន។ ក្នុង​ករណី​មួយ​ចំនួន ដែល​កូន​កណ្តុរ​នៅ​ក្រោម​ក្លៀក​មាន​ភាព​មិន​ប្រក្រតី ប្រហែល​​កើត​ឡើង​ដោយសារ​តែ​ដុំ​សាច់ ជំ​ងឺ​ទាក់​ទង​នឹង​មហារីក​ឈាម ​មហារីក​សុ​ដន់ ​បញ្ហា​ស្រ្តេស… ​។ ដូច្នេះ​ហើយ ​ប្រសិន​បើ​ឃើញ​មាន​កូន​កណ្តុរ​នៅ​ក្រោម​ក្លៀក​ដោយ​មាន​រោគ​សញ្ញា​មិន​ប្រក្រតី​ដូច​ជា ​ដុំ​ពក​មាន​ទឹក​រំ​អិល​​ខុស​ធម្មតា សាច់​រឹង​នៅ​លើ​ស្បែក ​រដូវ​មក​មិន​ទៀង​ទាត់​ជា​ដើម …. ​អ្នក​គួរ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ត្រួត​ពិនិត្យ​ឲ្យ​បាន​លឿន​​កាន់​តែ​ល្អ​។

៤. ​នៅ​គល់​ភ្លៅ

ប្រសិន​បើ​ចេញ​កូន​កណ្តុរ​នៅ​បរិវេណ​នេះ ហើយ​វា​មាន​សភាព​លៀន​ចេញ​មក​និង​រីក​ប៉ោង នោះ​អ្នក​ជំ​ងឺ​គួរ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​វា​ប្រហែល​ជា​រោគ​សញ្ញា​នៃ​​ជំ​ងឺ​មហារីក​​ឈាម​ស្រួច​ស្រាវ ។ ហើយ​បើ​ដុំ​ពក​នោះ​ស្រាប់​តែ​ធំ ប្រែ​សភាព​ជា​ជ្រាយ ​អាច​ក្រឡិច​ក្រឡាច់​ទៅ​នេះ​​​ទៅ​នោះ​បាន ​ព្រម​ទាំង​អ្នក​ជំ​ងឺ​មាន​​អាការៈ​គ្រុន​ក្តៅ​ខ្លាំង​ ​និង​ឬស​ដូង​បាត​ថែម​ទៀត ​​​គួរ​តែ​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ៕

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ លឹម សុនា

Leave a Reply

Your email address will not be published. Required fields are marked *