កម្រនឹងបានឃើញមែនទែន !!!ច្នៃស្លឹកដូងទៅជាក្លោងទ្វាររោងការរោងបានយ៉ាងស្រស់ស្អាត
គណនីហ្វេសប៊ុកមួយឈ្មោះថា Pov Sopheak បានចែកចាយរូបភាពដ៏ទាក់ទាញជាមួយសារបង្ហោះថា៖ស្លឹកដូងខ្មែរក្រោម មានអត្ថប្រយោជន៌ច្រើនយ៉ាង នឹងអាចយកមកច្នៃជាសម្ភារៈប្រើប្រាស់ស្អាតៗដូចជាយកមកតាក់តែងជាក្លោងទ្វាររោងការ រោងបុណ្យ រឺរោងផ្សេងៗជាដើមបានយ៉ាងស្រស់ស្អាតផងដែរ ។ផ្លែដូង គឺជារុក្ខជាតិមួយប្រភេទដែលមនុស្សស្ទើរតែគ្រប់គ្នាបានស្គាល់ និងបានបរិភោគ ប៉ុន្តែមិនសូវបានដឹងថាដើមដូង និងផ្លែដូងមានអត្ថប្រយោជន៍ និងសារៈសំខាន់ប៉ុនណានោះទេ។
ឆ្លងកាត់តាមការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររកឃើញថា ទឹកដូងនិងផ្លែដូងមានសារៈសំខាន់ សម្រាប់មនុស្សយ៉ាងច្រើនសន្ធឹក រួមមាន កញ្ច្រិល ថ្លើមប្រភេទសេ សម្លាប់បាក់តេរី ការពាររោគប្រមេះ សម្លាប់មេរោគផ្ដាសាយធំ រោគស្វាយបែក ជំងឺក្លាយ សម្លាប់ព្រូន ចៃ ប៉ារ៉ាស៊ីត សម្លាប់ផ្សិត និងផ្សិតដំបែ ការពារជំងឺស្រែង ជ្រាំងអណ្ដាត រលាកគូថ បង្កើនថាមពលរាងកាយ រំលាយអាហារ វីតាមីន សារធាតុរ៉ែ អាមីណូអាស៊ីត ជួយឲ្យជាតិស្កក្នុងឈាមមានភាពធម្មតា ការពារគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធិភាពណាស់។
ដើមដូងជារុក្ខជាតិអាចស្រូបយកជាតិកាល់ស្យូម ម៉ាញេស្យូម ធ្វើឲ្យឆ្អឹង កាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង ជំងឺមហារីកសុដន់ ពោះវៀន និងធ្មេញរឹងមាំ ការពារពុកឆ្អឹង ការពារប្រព័ន្ធសារពាង្គកាយ ធ្វើឲ្យបេះដូងមានសុខភាពល្អ គ្រោះតម្រងនោម និងទប់ស្កាត់ជំងឺថ្លើមជាដើម។ប្រភពពី ហ្វេសប៊ុក Pov Sopheak