ចេះតែឆ្ងល់ថា មា៉សុីនត្រជាក់ ដូចជាមិនសូវត្រជាក់ ដល់ពេលបើកមើល ព្រះអើយព្រឺក្បាល!

ឥណ្ឌា៖ នៅក្នុងថ្ងៃនេះ នៅប្រទេសឥណ្ឌា មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយមានបុរសជាអ្នកចម្ការម្នាក់ បានរកឃើញកូនពស់មួយ សម្បុកនៅក្នុងម៉ាសុីនត្រជាក់ ខណៈមិនសូវត្រជាក់ ដោយសារធ្លាប់ឃើញ កូនពស់ទាំងនោះ នៅក្នុងបន្ទប់គាត់។

ដោយឡែក បុរសម្នាក់នោះ បាននិយាយថា ប៉ុន្មានថៃ្ងមុន រូបលោក កំពុងតែរៀបគេងលក់ទៅហើយ ស្រាប់តែឃើញកូនពស់មួយក្បាលនៅលើឥដ្ឋ នៅពេលនោះ ក៏យកកូនពស់នោះ ទៅបោះចោលទៅខាងក្រៅ មួយសន្ទុះក្រោយមកចូលមកគេងវិញ ស្រាប់តែលើកនេះ ឃើញកូនពស់២ ៣​ក្បាល នៅលើគ្រែតែម្តង និងប៉ុន្មានក្បាលទៀតនៅលើម៉ាសុីនត្រជាក់ ទើបបុរសម្នាក់នោះ បានហៅគ្រួសារទាំងអស់ មកជួយដោះម៉ាសុីនចេញដោយប្រុងប្រយ័ត្ន ដោយលទ្ធផល គឺមានកូនពស់សរុបប្រហែលជា៤០ក្បាល។ ក្រោយមកគ្រួសារបុរសម្នាក់នោះ បានរួមដៃគ្នា សហការជាមួយអ្នកជិតខាង ប្រមូលកូនពស់មួយសម្បុកនោះ យកទៅចោលនៅក្នុងព្រៃ នៅក្បែរនោះទៅ។

ដោយឡែក ក្រោយរឿងនេះបានកើតឡើងរួចមក ដុកទ័រ DK Vatsal ក៏បាននិយាយថា រឿងនេះពិតជាមិនគួរឲ្យជឿពិតមែន ដែលមេពស់ អាចទម្លាក់ពងជាច្រើន នៅក្នុងម៉ាសុីនត្រជាក់បែបនេះនោះ តែទោះបីយ៉ាងណា ក៏សូមអ្នកទាំងគ្នាប្រយ័ត្នប្រយែង ចំពោះម៉ាសុីនត្រជាក់ផង ព្រោះករណីបែបនេះ កើតឡើងច្រើនដងដែរហើយ៕

ប្រភពពី ៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *