អស្ចារ្យ! «អ៊ីស្រាអែល» ទទួលជោគជ័យមួយ ក្រោយពីអាចផលិតបេះដូងមនុស្សបាន

នេះ​ជា​ជំហាន​ជោគជ័យ​គួរ​ឲ្យ​រំភើប ព្រោះ​វា​បាន​ត្រួស​ត្រាយផ្លូវ​សំរាប់​ការផលិត «​បរិ​ក្ខ​សរីរាង្គ​» ផ្សេងៗ​ទៀត​របស់​មនុស្ស ។​ ​តាម​នោះ ក្រុម​អ្នកស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ Tel Aviv (Israel) បានទទួល​ជោគជ័យ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា «​បោះ​ពុ​ម្ភ 3D» ដោយ​ប្រើ​កោសិកា និង​បរិក្ខា​ជីវសាស្ត្រ​របស់​អ្នកជំងឺ​ផ្ទាល់​ជា​វត្ថុធាតុដើម ។​

​លទ្ធផល​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​លើ Advanced Science បង្ហាញ​ឲ្យ​ឃើញ​ក្រុម​អ្នកស្រាវជ្រាវ បាន​បង្កើត​បេះដូង​ពេញលេញ​មួយ​យ៉ាង​សុ​ក្រិត​មាន​ទាំង​បណ្តា​កោសិកា សរសៃឈាម បន្ទប់​បេះដូង​ខាងក្រោម (Ventricle)…. ។ ពិតជា​ជំហាន​លោត​ផ្លោះ​មួយ ព្រោះ​ពីមុន​ធ្វើ​បានតែ​បេះដូង​គ្មានអ្វី​ទាំងអស់ (​ទម្រង់​) ។​
 
​ដំណើរការ​បង្កើត​នេះ ចាប់ផ្តើម​ពី​ការ​កាត់​ច្បិច​យក​ជាលិកា​ខ្លាញ់​ពី​អ្នកជំងឺ ។ វត្ថុ​ធាតុ​កោសិកា​ពី​បណ្តា​សាច់ដុំ ប្រៀបដូចជា «​ទឹកខ្មៅ​» សំរាប់​បោះ​ពុ​ម្ភ​លើ​ក្រដាស ។ ពួកគេ​ចាប់ផ្តើម​ផលិត​ពី​ផ្នែក​មួយៗ ហើយ​ចុងក្រោយ​គឺ​បេះដូង​សុ​ក្រិត​មួយ​តែម្តង ។​

​បច្ចុប្បន្ន គេ​ផលិត​បាន​ទម្រង់​បេះដូង​តូចៗ​ហើយៗ ខាងមុខ​នឹង​ពង្រីក​ឲ្យ​ទៅជា​ទំហំ​ប៉ុន​បេះដូង​មនុស្ស​ធម្មតា ។ ម្យ៉ាងទៀត ថ្វីត្បិតតែ​សាច់ដុំ​នេះ​វា​ចេះ​ច្របាច់ តែ​គេ​នឹង​រៀបចំ​ឲ្យ​វា​ចេះ​ចលនា​លោត​ដូច​បេះដូង​ពិតៗ ។​ ​អនាគត តាម​មន្ទីរពេទ្យ​នឹងមាន​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D បេះដូង ក៏ដូចជា​ផ្នែក​ផ្សេងទៀត​នៃ​សរីរាង្គ​ទុក​សំរាប់​ជា​បន្លាស់​ប្តូរ​។
 

​ជន​ជាំ​តិ​ជ្វី​ស​ពិតជា​ពូកែ​មែន​ ៕

ប្រភព៖ ksn.new

Leave a Reply

Your email address will not be published. Required fields are marked *