អស្ចារ្យណាស់! រកឃើញប្រាសាទ២ លាក់ខ្លួនអា ថ៌កំ បាំងនៅខេត្តរតនគិរី…(មានវីដេអូ)

ប្រិយមិត្តមួយចំនួនប្រហែលបានជ្រាបហើយថា មន្ត្រីក្រសួងបរិស្ថានបានថា ក្រសួងរបស់ខ្លួនបានរុករកឃើញប្រាសាទចំនួនពីរ ដ៏កម្រក្នុងឧទ្យានជាតិអូរយ៉ាដាវ និង ដែនជម្រកសត្វព្រៃលំផាត់ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី ប្រាសាទទាំងពីរនោះឈ្មោះថា ប្រាសាទអូរព្រះ និង ប្រាសាទយ៉ាកណាំង ។

លោក លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យព័ត៌មានអប់រំផ្សព្វផ្សាយនៃក្រសួងបរិស្ថាន ដែលជាអ្នកចុះទៅសិក្សាស្រាវជ្រាវបានឱ្យដឹងថា ប្រាសាទអូរព្រះ ស្ថិតនៅស្រុកលំផាត់ ក្នុងដែនជម្រកស ត្វព្រៃលំផាត់ ជាគ្រឹះប្រាសាទមានឃឿនជាថ្មបា យក្រៀម បំ ណែកឥដ្ឋ បែមុខទៅទិសខាងកើតស្ថិតនៅខាងលិចទន្លេស្រែពក ប្រមាណ៤០០ ម៉ែត្រ ។ គួរបញ្ជាក់ផងដែរថា ប្រាសាទនេះ គួរស្ថិតនៅក្នុងសម័យអង្គរ ស.វទី១០-១១គ.ស ។

ក្រុមការងារ យើងប្រទះឃើញបំណែកជើងទម្ររូប ២ បាក់បែក។ ជើងទម្ររូបមួយមានរន្ធ២ បែកសងខាង សម្រាប់ដាក់រូបចម្លាក់ទេវ ណាមួយ ។ ពួកយើងក៏បានប្រទះឃើញបំណែកក្រឡ ផ្នែកខាងក្រោមដែលជាប្រភេទកុលាសភាជន៍រឹង ខ្មែរសម័យអង្គរ ។

គួរជម្រាបដែរថា ចំពោះប្រាសាទយ៉ាកណាំងវិញ លោក វណ្ណច័ន្ទ បានបន្តថា ប្រាសាទយ៉ាកណាំងកសាងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត ។ ប្រាសាទបាក់បែ.កសល់សំណង់ត្រឹមមេទ្វារ ផ្នែកខាងលិច បាក់ទាំងស្រុង ផ្នែកកណ្តាលមានការជីកគា.ស់កកាយទាំងស្រុង ប្រាសាទនេះទទួលរងការបាក់បែក។ ប្រាសាទយ៉ាកណាំង អាចជាប្រាសាទកសាងនៅសម័យមុនអង្គរ ឬ ដើមសម័យអង្គរ ៕

វីដែអូ៖


ប្រភពពី khmillionaire

Leave a Reply

Your email address will not be published. Required fields are marked *