ស្ងាត់ៗ នាយ ចយ ឡើងងារជា ថៅកែជ្រូកខ្វៃ ហាក់កាក់កបខ្លាំងលើមុខរបរនេះ!

តារាកំប្លែង នាយ ចយ ពិតជាទទួលបានសំណាង ដែលមានភរិយាម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត ហើយព្រមកសាងជិវិតគ្រួសារជាមួយលោក ដោយមិនខ្វល់មុខមាត់ ឋានៈ លុយកាក់នោះទេ តែនាង ស្រលាញ់លោក ជាលោក ទោះបីមានអ្នកដទៃនិយាយបែបណា ក៏មិនខ្វល់ សំខាន់អ្នកទាំងពីររស់នៅមានក្ដីសុខគឺគ្រប់គ្រាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍មកទល់នឹងពេលនេះមានរយៈពេល ជាង២ឆ្នាំហើយ ក្នុងនោះដែរ បច្ចុប្បន្ន លោកក៏មានកូនប្រុសម្នាក់ជាចំណងដៃក្រោយរៀបការផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីពេលថ្មីៗ នេះ យោងតាមគណនីហ្វេសប៊ុករបស់នាយ ជ្រូកខ្វៃខ្មែរឆ្ងាញ់ បានបង្ហោះនូវរូបថតអំពីអាជីរកម្មលក់ជ្រូកខ្វៃរបស់ខ្លួន ដែលកំពុងមមាញឹកខ្លាំង ខណ:ពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតចូលមកដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថា នាយចយ និងភរិយា បានចាប់យកអាជីពជាថៅគែជ្រូកខ្វៃ ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីការតស៊ូរបស់អ្នកទាំងពីរ រហូតទទួលបានការសាទរខ្លាំងចំពោះការខិតខំប្រឹងប្រែង តស៊ូ ពុះពារ ក្នុងទំនាក់ទំនងជាប្តីប្រពន្ធ ទោះបីជាមានមតិមនុស្សមួយចំនួនរិះគន់ យ៉ាងណាក៏ដោយ៕

ចង់ដឹងថាតើ អាជីវកម្ម លក់ជ្រូកខ្វៃរបស់នាយចយ និងភរិយា ដំណើរការ និងកាក់កប​យ៉ាងណានោះ ខាងក្រោមនេះ ជារូបថតមួយចំនួន ។

Leave a Reply

Your email address will not be published. Required fields are marked *