បុរសជនជាតិថៃម្នាក់រើសបានគុជខ្យងពណ៌ទឹកក្រូចដ៏កម្រមួយ តម្លៃវិញមហាសាល!!!

ប្រទេសថៃ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail បានឱ្យដឹងថា អ្នកនេសាទក្រី.ក្រម្នាក់ មានសំណាងរើសបានគុជខ្យង Melo ពណ៌ទឹកក្រូចដ៏កម្រមានត ម្លៃជិត ៣៥ ម៉ឺ នដុ ល្លារ នៅលើឆ្នេរសមុទ្រមួយក្នុងខេត្ត Nakhon Si Thammarat ប្រទេសថៃ។ ដំបូងឡើយ លោក Hatchai Niyomdecha អាយុ ៣៧ ឆ្នាំ និងក្រុមគ្រួសារ បានទៅរើសសំបកខ្យង គ្រំ អយស្ទ័រនៅឯឆ្នេរសមុទ្រមួយ ក៏ស្រាប់តែបានប្រទះឃើញសំបកគ្រំមួយដែលមានគុជខ្យង Melo ពណ៌ទឹកក្រូចដ៏មានត ម្លៃមួយនៅក្នុងនោះ រួចលោកក៏បានយកវាមកផ្ទះ។

លោក Hatchai បានហៅប្រពន្ធ និងក្មេងៗ ២ នាក់ ទៀតមកជួយមើលគុជខ្យងនេះ និងបានសម្រេចយកទៅពិនិត្យមើលថាតើវាមានត ម្លៃប៉ុណ្ណាទៅ ពោលគឺលោកចង់លក់វាក្នុងត ម្លៃមួយដ៏ខ្ពស់ ក្នុងក្តីសង្ឃឹមមួយចង់កែប្រែជីវភាពរស់នៅរបស់លោក និងក្រុមគ្រួសារឱ្យបានល្អប្រសើរជាងនេះ។
ប៉ុន្មានថ្ងៃក្រោយមក អ្នកជំនួ ញដែលមានទ្រ ព្យសម្បត្តិស្តុកស្តម្ភម្នាក់ បានដឹងដំណឹងអំពីការរកឃើញគុជខ្យងដ៏មានត ម្លៃនេះ បានសុំទិ ញក្នុងត ម្លៃ ៣៣,២០១ ដុ ល្លារ ប៉ុន្តែក្រុមគ្រួសារលោក Hatchai បានបដិសេធ។ បន្ទាប់មក អ្នកដែលមានរបរជាអ្នកប្រមូលរបស់របរមានត ម្លៃល ក់ បានឱ្យលោកក្នុងត ម្លៃគុណនឹង ៥ តែលោកនៅតែមិនព្រម។

ក្រោយមក ឈ្មួញម្នាក់មកពីប្រទេសចិន បានបញ្ជាក់ថាលោកមិនខ្លា ចនឹងចំណាយឱ្យលោក Hatchai ក្នុងត ម្លៃដល់ទៅជិត ៣៥ ម៉ឺ នដុ ល្លារនោះទេ ប្រសិនបើវាពិតជាគុជខ្យងពណ៌ទឹកក្រូច Melo ពិតមែននោះ។ គួរបញ្ជាក់ថា គុជខ្យង Melo ត្រូវបានបង្កើតឡើងដោយសត្វខ្យងសមុទ្រម្យ៉ាងឈ្មោះ Melo Melo។ គុជខ្យងនេះ មានចាប់ពីពណ៌ទឹកក្រូច រហូតដល់ពណ៌ត្នោត តែពណ៌ទឹកក្រូចគឺជាពណ៌ដ៏ថ្លៃបំផុត។ ហើយពួកខ្យងសមុទ្រប្រភេទនេះជាធម្មតាត្រូវបានគេរកឃើញនៅសមុទ្រចិនខាងត្បូង និងសមុទ្រ Andaman៕

Leave a Reply

Your email address will not be published. Required fields are marked *