វាយកម្ទេចចោលរូបចម្លាក់ត្រីភ្លាមៗ ក្រោយពីប្រជាជនប្រត្តិកម្មខ្លាំង ដែលមើលទៅស្រដៀងនឹងរបស់ពិសេស!

ម៉ារ៉ុក៖  រូបចម្លាក់ត្រីពីរក្បាល ត្រូវបានកម្មករប្រើញញួរវាយកម្ទេចចោលភ្លាមៗ។ ហើយរូបចម្លាក់នេះ បង្ហាញឲ្យឃើញពីត្រីពីរក្បាលកំពុងលោតទៅលើអាកាស ដែលមានទីតាំងស្ថិតនៅរង្វង់មូលនៃតំបន់ឆ្នេរសមុទ្រ ក្នុងទីប្រជុំជន Mehdia ប្រទេសម៉ារ៉ុក។

ការវាយកម្ទេចត្រូវបានធ្វើឡើង ក្រោយពីប្រជាជនដែលជាអ្នកលេងបណ្ដាញសង្គមជាច្រើន បានសើចចម្អកថារូបចម្លាក់មើលទៅស្រដៀងនឹងប្រដាប់ភេទបុរសពេក និងអ្នកខ្លះទៀតចម្អកថា រដ្ឋាភិបាលចំណាយប្រាក់ឥតប្រយោជន៍ទៅលើរូបចម្លាក់ ដោយមិនព្រមចាយវាយប្រាក់ទៅលើអ្វីផ្សេងៗដែលមានប្រយោជន៍ជាងនេះ។

យ៉ាងណាមិញ ប្រជាជនដែលរស់នៅក្បែរៗនោះ បានជឿជាក់ថា រូបចម្លាក់ត្រីពីរក្បាលនេះ អាចជាគំនិតរបស់ប្រធានក្រុមប្រឹក្សាក្រុងគឺលោក Abderrahim Bouras ដែលត្រូវបានជ្រើសតាំងកាលពីឆ្នាំ២០១៩កន្លងទៅ៕

ប្រភពពី ៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *