កាយវិការកីឡាករបាល់ទាត់ខេត្តរតនគិរីម្នាក់នេះ កំពុងតែអង្រួនបេះដូងអ្នកស្នេហាវិស័យកីឡា ដោយ…

ត្បូងឃ្មុំ៖ កីឡាបាល់ទាត់ ត្រូវបានបង្កើតឡើងដើម្បីសុខភាព មិត្តភាព និងចំណងសាមគ្គីរវាងគ្នានិងគ្នាទៅវិញទៅមក។ យ៉ាងណាក្តី បាល់ទាត់មិនថាតែជាការប្រកួតអាជីព ឬការប្រកួតបែបមិត្តភាពឡើយ គឺពិតជាចៀសមិនផុតពីការប៉ះទង្គិចពាក្យសម្តី ឬកាយវិការរវាងគ្នាទៅវិញទៅមកដោយចៀសមិនផុត។ ប៉ុន្តែបញ្ហានេះពិតជាមិនធ្ងន់ធ្ងរឡើយ ប្រសិនបើកីឡាករទាំងសងខាងចេះសម្របសម្រួល និងមានស្មារតីចេះយោគយល់អធ្យាស្រ័យគ្នា។

ជាក់ស្តែង រឿងដែលគួរឱ្យចាប់អារម្មណ៍ និងមានមហាជនកោតសរសើរយ៉ាងខ្លាំងនោះ គឺពាក់ព័ន្ធនឹងកាយវិការនៅលើទីលានរបស់កីឡាករខេត្តរតនគិរីមួយរូប ក្នុងពេលប៉ះទង្គិចដោយអចេតនា អំឡុងការប្រកួតទល់នឹងខេត្តត្បូងឃ្មុំ នាការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត។បើតាមវីដេអូខ្លីមួយ ដែលបានបង្ហោះនៅលើគណនីរបស់បងប្រុស Ung Chamroeun បានបង្ហាញថា កំឡុងការប្រកួតនៅនាទីទី៦៦ ដែលខេត្តត្បូងឃ្មុំបាននាំមុខទៅលើខេត្តរតនគិរី ១-០ ស្រាប់តែពេលនោះកីឡាករពាក់លេខ ១៣

របស់ខេត្តរតនគិរីម្នាក់ បានប៉ះទង្គិចទៅលើកីឡាករលេខ ២៣ របស់ខេត្តត្បូងឃ្មុំ។ កីឡាករលេខ ១៣ របស់ខេត្តរតនគិរីបានចូលទៅមើលកីឡាករដែលប៉ះទង្គិចជាមួយខ្លួន ប៉ុន្តែកីឡាកររបស់ខេត្តត្បូងឃ្មុំម្នាក់ទៀត បានដើរចូលមកមើលមិត្តរួមក្រុមរបស់ខ្លូន។ ភ្លាមៗនោះដោយមានការខឹងសម្បារ ក៏បានយកដៃច្រានទៅលើកីឡាករលេខ ១៣ របស់ខេត្តរតនគិរី។ តែកីឡាកររបស់ខេត្តរតនគិរីមិនបានតបតឡើយ ថែមទាំងបានលើកដៃសំពះសុំទោសទៅកាន់កីឡាករខេត្តត្បូងឃ្មុំ ដែលពិតជាកាយវិការល្អនៅលើទីលាន និងគួរឱ្យកោតសរសើរពិតមែន៕ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *