កូនខ្មែររស់នៅអូស្ត្រាលី មកលេងកម្ពុជា តែ២សប្តាហ៍ ផលិតបានរឿងមួយ ឈ្នះពានអន្តរជាតិពីសហរដ្ឋអាមេរិក…(មានវីដេអូ)

ស្នាដៃរឿងខ្លី I am ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Angkor Wat, Cambodia Wonderland​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង រឿងឯកសារខ្លី “អ្នករត់ធុកធុក”​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឈ្នះពានអន្តរជាតិពីសហរដ្ឋអាមេរិក រដ្ឋ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Los Angeles ក្នុងកម្មវិធី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហោស្រពភាពយន្តអាស៊ី និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហោស្រព One Realer film​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Competition កាលពីដើមឆ្នាំ ២០២០​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះ។

ការណ៍ដែលពិសេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភាពយន្តទាំង ៣ ចំណងជើងជាស្នាដៃផលិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដឹកនាំសម្ដែង និងកាត់ត ដោយលោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធីម ប៉ិក ផលិតករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការជាអ្នក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Motion Graphic Desginer ក្នុងប្រទេសអូស្រ្តាលី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ធីម ប៉ិក ក៏បានប្រាប់បន្ថែមថា ស្នាដៃផលិតរបស់លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រៀបចំឡើងក្នុងប្រទេសកម្ពុជា ក្នុងកំឡុងពេល​វិស្សមកាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២ សប្តាហ៍របស់ខ្លួន។

ផលិតករខ្មែររូបនេះ បន្តថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៖ “ខ្ញុំមិនដែលគិតរំពឹងមុនថានឹងបានឈ្នះរង្វាន់តំណាងស្រុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្មែរអីទេ ការដែលផលិត​ភាពយន្តខ្លីក្នុងស្រុកខ្មែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺព្រោះខ្ញុំនឹកស្រុកខ្មែរ ហើយចង់ផលិតរូបភាពទាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទុកជាឯកសារ​សម្រាប់​កូនខ្មែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនិងក្រៅប្រទេសបានទស្សនា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ចាំទឹកដីខ្មែរ និងស្វែងយល់ថាអ្វីជាខ្មែរយើង”​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ចាកចេញពីកម្ពុជាតាំងពីឆ្នាំ ១៩៨៤​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងបានរស់នៅជំរំខៅអីដាង រហូតដល់ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១៩៨៨ ទើបរូបលោកមាន​ឱកាសរស់នៅក្នុងប្រទេសទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣ គឺប្រទេសអូស្រ្តាលីមកដល់បច្ចុប្បន្ន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកធីម ប៉ិកក៏ធ្លាប់ជាយុវជនកំព្រា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបលោក​មិនដែលធ្លាប់គិតបោះបង់ការសិក្សា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយក៏បន្តជំនាញផ្នែក Graphic Design ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង Motion Picture​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតក្លាយខ្លួនជាអ្នកជំនាញផ្នែក កែព័ណ៌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងការផលិតរូបភាព VFX ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយបន្តជីវភាពយ៉ាងល្អជា​ពលរដ្ឋខ្មែរអូស្រ្តាលី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណាក្ដី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកធីម ប៉ិក នៅតែនឹករលឹកដល់ស្រុកកំណើត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងស្រលាញ់វប្បធម៌ប្រពៃណី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងចង់​បន្តការពារឈាមជ័រជាខ្មែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថែមទាំងព្យាយាមផលិតកែច្នៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រើប្រាស់ជំនាញដែលខ្លួនមានដើម្បីជួយផ្សព្វផ្សាយ​ពីកម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលរូបលោកពិតជាមានមោទកភាពក្រៃលែង។

លោក ធីម ប៉ិក បន្តថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«ខ្ញុំគិតភាពយន្តនាំឱ្យ​ប្រទេស​យើងមានការរីកចម្រើនជឿនលឿន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះជួយឱ្យពិភពលោកស្គាល់ខ្មែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈសារក្នុងភាពយន្ត​កាន់តែប្រសើរ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលិតករដ៏មានស្នាដៃរូបនេះ លើកឡើងថា វិស័យភាពយន្តក្នុងប្រទេសកម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិតជាត្រូវការការសហការណ៍ពី​គ្រប់មជ្ឃដ្ឋាន ពិសេសផលិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងផលិតភាពយន្ត ត្រូវតែចេះជួយគ្នា រួបរួមគ្នាផលិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទើបគុណភាពកាន់តែ​ប្រសើរ ចំណេះដឹងកាន់តែរីកសាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងកាន់តែផលិតស្នាដៃកាន់តែល្អ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាចឈានដល់ទីផ្សារអន្តរជាតិបាន។

“ភាពយន្តដែលល្អ មិនប្រាកដថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើងត្រូវមានឧបករណ៍ល្អ ចាយលុយច្រើនទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែវាត្រូវការអត្ថបទរឿងល្អ មានភាពច្នៃប្រឌិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងរក្សាភាពដើមរបស់ខ្លួន ទើបការផលិតអាចទទួលបានជោគជ័យមានការគាំទ្រទូទៅ” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ធីម ប៉ិក បន្ថែម។បច្ចុប្បន្ន លោក ធីម ប៉ិក

កំពុងរស់នៅទីក្រុង Malborne​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រទេសអូស្រ្តាលី ហើយរូបលោកតែងទទួលកិត្តិយលពីផលិតករ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភាពយន្តក្នុងស្រុកឱ្យជួយ កែព៌ណ៍ភាពយន្​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត និងកាត់តផ្សេងៗ រូបលោកក៏ទើបតែមកប្រទេសកម្ពុជា ក្នុងខែមករា ឆ្នាំ ២០២០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីថតយកភាពយន្តឯកសារ និងវីដេអូជាច្រើនគម្រោងទៀតក្នុងប្រទេសកម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីបន្តបេសកកម្មផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

ប្រភព៖ sunnywrt

Leave a Reply

Your email address will not be published. Required fields are marked *