កម្ពុជា ជាប់លំដាប់កំពូលទី១ ជាប្រទេសដែលមានប្រជាជន រួសរាយរាក់ទាក់ បំផុតក្នុងពិភពលោក!
នៅក្នុងការចាត់ចំណាត់ថ្នាក់កំពូលប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត ទាំង១០ នៅក្នុងពិភពលោក របស់ស្ថាប័ន My International Movers បានឲ្យដឹងថា កម្ពុជា គឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេបំផុតនៅក្នុងពិភពលោក។
គេហទំព័រ My International Movers ដែលបានចាត់ចំណាត់ថ្នាក់និងបានចុះផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកំពុងក្លាយជាឋានសួគ៌នៃជនបរទេសយ៉ាងសន្សឹមៗ។
ប្រភពគេហទំព័រនេះ បានឲ្យដឹងទៀតថា ផ្អែកតាមទិន្នន័យដែលទទួលបាន គឺមាន៩២ ទៅ៩៦ ភាគរយទៅហើយ នៃជនបរទេសគឺបានយល់ស្របថា ប្រជាជនកម្ពុជាគឺពិតជាមានភាពរួសរាយរាក់ទាក់ចំពោះអ្នកមកពីចម្ងាយ ឬជនបរទេស។ ប្រភពបន្ថែមថា ប្រជាពលរដ្ឋកម្ពុជា តែងតែត្រៀមខ្លួនសម្រាប់ជួយដល់អ្នកគ្រប់គ្នា និងស្វាគមន៍យ៉ាងកក់ក្ដៅ និងមានភាពអត់ធ្មត់។
ក្រៅតែពីការមកកម្សាន្ដនៅតំបន់ឆ្នេរសមុទ្រដ៏អស្ចារ្យ និងរាជធានីភ្នំពេញ ក៏ដូចជាកន្លែងជាច្រើនផ្សេងទៀតហើយនោះ ភ្ញៀវទេសចរបរទេស ក៏មិនអាចមើលរំលងបានឡើយនូវតំបន់រមណីយដ្ឋានអង្គរ ដែលជាគោលដៅទេសចរណ៍ទី១ ដែលភ្ញៀវទេសចរបរទេសចង់ទៅកម្សាន្ដបំផុត។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះ កំពូលប្រទេសទាំង១០ ដែលមានប្រជាជនរួសរាយរាក់ទាក់ខ្លាំងជាងគេបំផុតនៅក្នុងពិភពលោក ដែលត្រូវបានចាត់ចំណាត់ថ្នាក់ដោយ My International Movers។