ព្រឺក្បាលខ្ញាក!! លេច​ស្រមោល​ដ៏​ចម្លែក​ក្នុង​ពពក​​ ធ្វើ​ឲ្យ​គ្រប់គ្នា​ភ័យស្លន់ស្លោ

ហេតុការណ៍ដ៏មិនគួរអោយជឿមួយ បាកើតឡើង ក្នុង​ប្រទេស​ហ្សំប៊ី ​បានធ្វើអោយមនុស្សជាច្រើន ​នាំ​គ្នា​រត់​ទាំងព្រលឹងចុងសក់ ព្រោះតែភ័យ​ខ្លាច ពេល​ដែល​ពួក​គេ​ឃើញ​ រូប​មនុស្ស​ដ៏​ចម្លែក​​​ បង្ហាញ​ខ្លួន​ក្នុង​ពពក​ នៅ​លើ​ផ្សារ​ទំនើប​​មួយ​កន្លែង។

រូប​មនុស្ស​នោះ មាន​ភាព​ស្រដៀង​ នឹង​បិសាច​មួយ​ក្បាល ​ក្នុង​ភាពយន្ត Harry Potter ដោយ​បាន​រំលេច​ខ្លួន​ លើ​ផ្សារ​ទំនើប Mukuba Mall ក្នុង​ទីក្រុង Kitwe។ ក្នុង​រូប​ដែល​គេ​ថត​បានបង្ហាញ​​ឲ្យ​ឃើញ ​ក្បាល​ដ៏​ធំ​ ដង​ខ្លួន ​​និង​កន្ទុយ​នៃ​រូប​មនុស្ស​ចម្លែក ​កំពុង​ហោះ​លើ​អាកាស មាន​ប្រវែង​ជាង​១០០​ម៉ែត្រ។

សាក្សី​ម្នាក់​​ដែល​បាន​ឃើញ ​ហេតុការណ៍​បាន​និយាយ​ថា “ពួក​យើង​ភ្ញាក់ផ្អើល​​ខ្លាំង​ ពេល​ឃើញ​រូប​ដែល​មាន ​រាង​ដូច​មនុស្ស​​និង​ពពក រយៈពេល​៣០​នាទី។ អ្នក​ខ្លះ​ឃើញ​រូប​នោះ ​ក៏​នាំ​គ្នា​បួងសួង​ ប៉ុន្តែ​ខ្លះ​ទៀត ​​នាំ​គ្នា​រត់បាតជើងសព្រាត បាត់​អស់​រលីង។

តាមការវិភាគរបស់អ្នកដែលមិនជឿ រឿងខ្មោចព្រាយបីសាច បានសន្និដ្ឋានថា ស្រមោលមនុស្ស ដែលហោះនៅលើពពក គឺជាការច្នៃប្រឌិត តាមរយៈការបាញ់ភ្លើងពីខាងក្រោម ដើម្បីពង្រីកចេញជារូបភាព ដែលគេធ្វើឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន ៕

Leave a Reply

Your email address will not be published. Required fields are marked *