ពិតជាអស្ចារ្យមែន!!! ប្រាសាទនៅកណ្តាលស្រះស្រង់

យោងតាមហ្វេសប៊ុករបស់Samut Siem Reap Angkorបានងបង្ហោះសារមួយថា៖ ប្រាសាទនៅកណ្តាលស្រះស្រង់ និងការទន្ទឹងរងចាំមើលបានមកដល់ហើយ !ខ្ញុំបាទចេះតែឆ្ងល់ថានៅចំកណ្តាលស្រះស្រង់មានអ្វី ។

នេះជារូបរាងនៃព្រះចេតិយដែលស្ថិតនៅចំកណ្តាលស្រះស្រង់មានកំពស់ ៣,៧០.ម បន្ទាប់ពីបានធ្វើការជួសជុលពីខែមីនា ២០២០ ហើយនឹងឈានដល់ការបញ្ចប់នៅខែ កុម្ភៈ២០២១នេះ ដោយប្រើកំលាំង ជាង៦០ នាក់ ។

នៅមិនទាន់ទទួលនូវការអះអាងណាមួយស្តីពីចេតីយនេះទេ ហើយក៏នៅមិនទាន់ដឹងថាតើត្រូវបានកសាងមកក្នុងរាជនៃព្រះរាជាអង្គណាដែរ សូមរងចាំតាមដានទាំងអស់គ្នា បាទ សូមអរគុណ ប្អូនស្រី ពៅឈូកស ផ្ញើថវិកា ៣៣.០០០០.រៀល(សាមសិបបីមុឺនរៀល) សំរាប់បងប្អូនអ្នកជួសជុល និងអ្នកសំអាតស្រះស្រង់ ទិញម្ហូប១ពេល បាទ។

Leave a Reply

Your email address will not be published. Required fields are marked *