ក្បាច់គុនល្បុក្កតោខ្មែរ មានអាយុកាលជិត ២ពាន់ឆ្នាំ!!! ស៊ែរឲ្យពិភពលោកបានដឹងផង…(មានវីដេអូ)

ក្បា ច់គុនល្បុក្កតោ គឺជាក្បាច់គុនរបស់បុព្វបុសខ្មែរ មានអាយុកាលជិត ២ពាន់ឆ្នាំមកហើយ គឺមានអាយុកាលចំណាស់ជាងយុ ទ្ធក្រមខមទៅទៀត ដែលមានភស្តុតាងជាក់ស្តែងចារឹកនៅលើជញ្ជាំងប្រាសាទបុរាណសម័យមុនអង្គរដូចជា​ប្រាសាទ​បន្ទាយ​ស្រី និង​​ប្រាសាទ​​បន្ទាយ​​​ឆ្មារ ជាដើម ដែលកងទ័ពខ្មែរកំពុងប្រយុ.ទ្ធជាមួយស ត្រូវដែលចូលមកឈ្លា.នពា.នអាណាចក្រខ្មែរ។

សិលាចារឹកស្តុ ក​កក់ធំ​បាន​សរសើរ​ពី​ថ្វី​ព្រះ​ហ​ស្ថរបស់​ព្រះបាទ​យសោ​វរ្ម័នទី​១ ថា ព្រះអង្គ​មាន​ព្រះហស្ថ​​រហ័សណាស់ ​ក្នុងការ ​ប្រ.ហារ​សត្រូវ​…។សិលាចារឹក​នៅ​បាង​ថាក ប្រទេស​ឡាវ ក៏បាន​តំណាល​ពី​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ដែល​កំពុងប្រយុទ្ធនៅ​ក្នុង​​​សមរភូមិ​ថា ព្រះអង្គ​លោត​ផ្លោះ​រំលងពីលើ​ព្រះទីនាំង​គជេន្ទ្រ​ទៅ​គង់​លើ​ក្បា លដំរីរបស់​សត្រូវហើយ​ទ្រង់​ប្រ ហារ​ជីវិ ត​បង់​បីដូច​ជាគ្រុឌ​ស្ទុះ​ទៅ​ស ង្គ្រប់​ស ម្លា.ប់​នាគ​នា​កំពូលភ្នំ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិលាចារឹក​នៅ​ប្រាសាទព្រះខ័ន ក៏បាន​អួត​សរសើរ​ពី​យុទ្ធ​សិ​ល្ប៍ដ៏ខ្លាំងពូកែ​របស់​ព្រះបាទ​ជ័យ​ វរ្ម័នទី​៧ ដែរ​ថា នៅពេល​ឃើញ​ស្ដេច​ អង្គ​នេះ​ប្រកប​ទៅ​ដោយ​​គ្រឿង​សព្វាវុធ​នោះ ធ្វើអោយ​សត្រូវ​រន្ធត់​ជាខ្លាំង ​ហើយ​សត្រូវ​បិទ​ភ្នែក​ដោយ​​​ចាញ់​​ព្រះ​ចេស្ដា មិនតែប៉ុណ្ណោះដៃ​វា​ទាំង​គូ ​បីដូច​ជា​ពស់​អស់​ពិស ហើយ​ទម្លាក់​​អាវុធ​​ចោល​​ភ្លាម ឯ​អាវុធ​នានា​ដែល​បាន​គ្រវែង ឬបាញ់​ទៅហើយនោះ​ ក៏ហាក់​ដូចជា​​គាំង​​លែង​​ទៅមុខ​មួយ​រំពេច​ដែរ។ នៅក្នុង​សៀវភៅ ព្រះរាជ​ពិធី​ទ្វារ​ទស​មាស​របស់​វិទ្យា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ព​ឆ្នាំ១៩៦៩ បញ្ជាក់ថា “​គ្រូបង្ហាត់​វិជ្ជា​គុន ​យុទ្ធ​សិ​ល្ប៍ ដល់​អ្នក​គុន

និយម​ខ្មែរ​ជំនាន់​ដើម គឺ ព្រះឥន្ទ្រ​ធិ​បេ​តនិង ព្រះគ្រូ​ ព្រះ​ព្រ​ហ្មេ​ធិ​បេន”​។ លុះ​សម័យ​ក្រោយៗ​មក​ទៀត​​ ការហាត់​វិជ្ជា​គុន​ភាគច្រើន​មាននៅ​តាម​វត្ត​អារាម ឯ​គ្រូបង្ហាត់​ជា​ព្រះសង្ឃ ឬចៅអធិការ​វត្ត​តែម្ដង​។ អ្នក​ដែល​បាន​ថែរក្សា និង​ ផ្សព្វផ្សាយ​វិជ្ជា​គុន និងយុទ្ធសាស្ដ្រ​ទូទៅ​របស់​ខ្មែរ គឺ ព្រះសង្ឃ​ដែល​បាន​បួស​រៀន​ក្នុង​វត្ត​ព្រះពុទ្ធសាសនា​មហាយាន​។ សូម្បី​ព្រះ សង្ឃ​ខ្មែរ​នៅ​សម័យ​ដើម (​ក្នុុងអំឡុង​ឆ្នាំ​១៩៦០) ដែល​កាន់​ព្រះពុទ្ធសាសនា​តាមបែប​ហិន​យាន​ទៅហើយ​ក៏ដោយ ក៏នៅ​មានការ​ហាត់រៀនវិជ្ជាគុន​ទាំង​នេះដែរ​។ ហេតុដូច្នេះហើយ ទើបចាស់ ទុំ ដែល​នៅរស់​ដល់​សព្វថ្ងៃ​ភាគច្រើន​សុទ្ធតែ​បាន​បួស​រៀន និងបាន​ហាត់​វិជ្ជា​គុន​ក្នុង​វត្ត​ព្រះពុទ្ធសាសនា​។

ដោយសារតែក្បាច់គុនល្បុក្កតោ មានច្រើនមេ និងច្រើនស្នៀត ទើបមានការហៅឈ្មោះ​ប្លែក​គ្នា​ខ្លះៗ ទៅតាម​ការនិយម​នៃ​តំបន់​ នីមួយៗនៃប្រទេសកម្ពុជា​។ ឧទាហរណ៍​ក្បាច់គុន​មួយ​នៅ​ខេត្តតាកែវ​ មានឈ្មោះ​ថា «មេ​ឆៀង​កណ្ដៀត» តែ​នៅ​ខេត្តពោធិសាត់​ គេ​ហៅ ថា «មេ​ឆឹង​កណ្ដៀត»​។ ក្បាច់គុន​មួយទៀត​នៅខេត្តបាត់ដំបង គេ​ ហៅថា «យុទ្ធ​គុន​មេ​កួច» ប៉ុន្តែនៅ​ខេត្តស្វាយរៀង​ គេ​ហៅថា «យុទ្ធ​គុន​មេ​ដំរី​បួង​» ទៅវិញ​។ ទោះ​ស្នៀត​ហៅ​ខុសគ្នា​ក៏ពិតមែន តែ​ទម្រង់ និង​ជំហរ​ប្រយុទ្ធ​វា​ស្រដៀងគ្នា​សុទ្ធសាធ​។ តាមទំនៀមបុរាណ អ្នកហាត់គុនល្បុក្កតោទាំងអស់ ត្រូវតែរៀប រណ្តាប់ថ្វាយរំលឹកគុណគ្រូ និងផឹកទឹកសម្បថពិភ័ទសច្ចាសិន មុនពេលចាប់ផ្តើមហ្វឹកហាត់។

អ្នក​គុន​និយម​ខ្មែរដែលបានរៀនចេះ ចាំក្បាច់គុនទាំងនេះ ជារៀងរាល់ឆ្នាំ តែងតែជួបជុំគ្នាប្រារព្ធពិធីកម្ម ជាច្រើន ដូចជា ពិធី​ផឹកទឹកសម្បថ ការ​បង្កក់ប្រសិទ្ធិ ឬសមយុទ្ធ និង​ព្រះ​រាជពិធី​ស្មាន​ចតុរង្គ​សេនា​ជាដើម ក្នុងគោលដៅ ប្រសិទ្ធពរ ជ័យ​សិរី​សួស្តី ការរក្សាពាក្យសច្ចៈ និងការ​រម្ងាប់​ពៀរ​វេរា។​ មន្តអាគមប្រសិទ្ធី​ប្រក់ព្រំពល (តា​ បានផូសរួចហើយ) ត្រូវបាន ប្រើនៅក្នុងពិធីនេះ ដោយគ្រូមន្តអាគម ឬព្រឹទ្ធាចារ្យ គុណនិយម យក​ព្រះខ័ន​ទៅកូរក្នុង​ផ្តិលទឹក​មន្ត រួច​ទើប​ប្រោះព្រំ ដល់​សិស្សគណ ពលសេនា។

ការប្រារព្ធពិធីនេះ គឺមានការរៀបចំរណ្តាប់គ្រូយ៉ាង ត្រឹមត្រូវ ហើយ​ច្រើនធ្វើនៅយប់ខែពេញបរមី នាខែចែត្រ ឬក្នុង ឱកាសបុណ្យចូលឆ្នាំ។ បន្ទាប់មក គឺគេរៀបចំចាប់គូ សាកក្បាច់គុណ ចំបាប់ ឬប្រដាល់គ្នា ដោយមានគ្រូរបស់ខ្លួនរៀងៗ ជាអ្នកប្រសិទ្ធី​ និងឲ្យទឹក។ នៅក្នុង​រជ្ជកាល​សម្ដេច ព្រះស៊ីសុវត្ថិ​ ការប្រយុទ្ធគ្នានេះ ​អ្នកឈ្នះ បានរង្វាន់ ៥រៀល ឯ​អ្នកចាញ់​បានរង្វាន់ ៣រៀល​។ ​កំណាព្យ​មួយ​ ក្នុង​អក្សរសាស្ត្រ ខ្មែរ​ដែលមាន​ឈ្មោះថា ល្បើក ផាន់​ជុំ នោះ មាន​ រៀបរាប់ថា៖

ជ្រើសរើស​រក​អ្នក​ជ្រង ភ្នំ​សោម​ឯត្បូង​មាន​អ្នកតូច អ្នក​ចាន់​គាត់​នៅ​អន្លង់​កួច ថា​តូច​មិនកើត​ឲ្យ​អញ​វិញ។ អ្នក​ចាន់​គាត់​លាត់​គ្រវាត់​ស្អាត ស្នង​ប្រា​ក់ថា​វាត​ក្មេង​ចៀស​ចេញ ទើសដៃទើសជើង​ក្រែង​គេ​ដេញ ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ទូលាយ​គេ។ ទាំងស្រី​ទាំងប្រុស​ច្រឡំ​គ្នា ខ្លះមក​បំពារខ្លះមក​ជេរ ថា​អា​កំណាច​កាច​ម្ល៉េះ​ទេ​ ដើរមក​ពាន​គេ​ធ្វើ​នឹងធឹង។ ផាន់​ជុំ​គាត់​លាត់​កៀក​ក្រវាត់ យក​ស្លា​មួយ​ម៉ាត់​មក​វេច​ទុក ហើយ​សូត្រអាគម​សម្លឹងមុខ​ យក​ស្លា​វេច​ទុក​មក​ផ្លុំ​ដាក់ ។ ហើយ​សូត្រ​ថា​ ឧមៈ គៈ​លិ​កំ បើកទ្វារ វំ​កំ រំ ហាយៈស្វា​ហែង​រឹង​រែង​ច​ក្ខ ច​ក្ខិ ចក្ខុ ស្វា ហា យៈ។

ផាន់​ជុំ​ សូត្រ​ហើយ​ព្រឺ​រោ​មា ស៊ី​ស្លា​ទំពារ​ចូល​ពី​អាយ អ្នក​ចាន់​លោត​ផ្លាប់​បញ្ចប់​កាយ ផាន់​ជុំ​លោត​ខ្ចាយ​ប្រាយ​មេលោង។ អ្នក​ចាន់​គាត់​លោត​ឱបដៃ​ជាប់​ ផាន់​ជុំ​ដោះដៃ​គោះ​កែង​ផូង ដួល​ផ្ងារ​ជ​ង្គ្រា​ង​ពង រំ​យោង​ អ្នក​រោង​គេ​ហ៊ោរ​ឥត​កោតក្រែង។ ក្បាច់គុនល្បុក្កតោ អាចចាត់ទុកថា ជាក្បាច់គុនដ៏សាហាវបំផុត ដែលមិនគ្រាន់តែសម្រាប់ប្រយុទ្ធធម្មតាទេ គឺអាចប្រើសម្លាប់សត្រូវ ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ ក្បាច់នេះ ត្រូវបានដូនតាខ្មែរ បង្កើតឡើង ដើម្បីប្រយុទ្ធជាមួយសត្វសាហាវ ដូចជា តោ ឬខ្លា ជាដើម។

ហេតុដូច្នេះហើយ ទើបក្បាច់គុនល្បុក្កតោនេះ មានភាព រហ័សរហួនខ្លាំងណាស់ ដោយប្រើដៃ ចាប់ច្របាច់ ក្រៀក ក្លេ រឹត កាច់ និងវាយកន្លែងសំខាន់ៗ ដើម្បីស ម្លាប់។ ក្បាច់គុនល្បុក្កតោ មានចំនួនសរុប ១២ មេ ហើយមេនីមួយៗមាន រាប់រយក្បាច់។ ក្បាច់នីមួយៗ គឺជាការយកតម្រាប់តាមសត្វ ដូចជា ក្បាច់តោ ក្បាច់សេះ ក្បាច់បក្សី ក្បាច់ទា ក្បាច់ស្វា ក្បាច់ដំរី ក្បាច់ ក្រពើ ក្បាច់អប្សរាជាដើម។ ក្នុងចំណោមក្បាច់ដ៏ខ្លាំងទាំងនេះ មាន ស្នៀត​គុន​ក្រមា ​គុនដាវ ​គុន​ដំបង ​គុន​​ដំបង​វែង គុន​ដំបង​ខ្លី ​គុន​ខែល ​ គុនដាល់ ​គុន​ចំបាប់ ​និង​គុន​​ផ្គាក់ ជាដើម ៕

Leave a Reply

Your email address will not be published. Required fields are marked *