ស៊ែរដល់កូនខ្មែរគ្រប់រូបបានជួយថែរក្សាផង!! ព្រះបរមរតនៈកោដ្ឋ មានឆ្លាក់ព្រះឆាយាល័ក្ខណ៍ព្រះអង្គពេលឡើងសោយរាជ្យលើកទី១ ដែលស្ថិតនៅ…

ការចែកចាយក្នុងបណ្តាញសង្គមបង្ហាញនូវរូបភាព ស្កូបព្រះបរមរតនៈកោដ្ឋ ដែលបានកសាងកសាងនៅឆ្នាំ១៩៦៤។ ដោយស្កូបនេះមានទីតាំងនៅបុរីអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានចម្ងាយប្រមាណ៦គីឡូម៉ែត្រពីព្រំប្រទល់រវាងប្រទេសកម្ពុជា និងឡាវ។

មានកម្ពស់ប្រមាណ ៤ម៉ែត្រ និងមានឆ្លាក់ព្រះឆាយាល័ក្ខណ៍ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ កាលពីពេលដែលព្រះអង្គឡើងសោយរាជ្យជាលើកដំបូងនៅឆ្នាំ១៩៤១ ព្រមទាំងបែរទៅទិសទាំង ៤ផងដែរ។ នេះបើយោងតាមការលើកឡើង របស់ហ្វេសប៊ុកផេកក្រុមព្រះសូរិយា បាននិយាយថា៖ “ស្នាមប្រវត្តិសាស្រ្តកម្រមានណាស់ ហើយទីនេះគួរតែ ជាទីកន្លែងប្រវត្តិសាស្រ្តដ៏សំខាន់ដែល គួរតែរក្សានិងរៀបចំអោយបានល្អសមរម្យ សម្រាប់មរតកបេតិកភណ្ឌទេសចរណ៍ និងការគោរព៕

ប្រភព៖ romdoulnews

Leave a Reply

Your email address will not be published. Required fields are marked *