កូនខ្មែរគប្បីដឹង!! ពិណ​ខ្មែរ​ ​អាយុ​កាល​ជិត ​២​ពាន់​ឆ្នាំ​សម្រាប់​ប្រគំ​ថ្វាយ​ព្រះ​ ថ្វាយ​អាទិទេព

«ពិណ»ក្លាយមកពីភាសាសំស្ក្រឹត និងបាលីថា«វីណា» ជាឧបករណ៍ខ្សែកេះ ឬដេញដោយម្រាមដៃទាំងដប់ មានពិណកោង ពិណកែង និងពិណស្នូក។ ឧបករណ៍នេះ ប្រើប្រាស់រួមជាមួយនឹងឧបករណ៍ដទៃទៀត សម្រាប់ប្រគុំថ្វាយព្រះ ថ្វាយអាទិទេព ថ្វាយព្រះមហាក្សត្រ និងជូនមន្ត្រីធំៗជាដើមក្នុងសម័យបុរាណ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិណជាឧបករណ៍ដែលអាចបន្លឺសម្លេងយ៉ាងពីរោះរណ្ដំ ស្ដាប់ហើយធ្វើឱ្យមានអារម្មណ៍ស្ងប់ក្នុងចិត្ត ដោយវាអាចលេងបានគ្រប់បទ បែបភ្លេងការ មហោរី ឬបទបុរាណជាដើម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ពិណខ្មែរបុរាណមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ ដែលមានចារទុក នៅតាមសិលាចារិក តាមប្រាសាទបុរាណនានា ក្នុងនោះជាតឹកតាងច្បាស់លាស់ គឺមាននៅប្រាសាទសម្បូរព្រៃគុក តាំងពីមុនសម័យអង្គរ។ លុះក្រោយមកទៀត ក្នុងសម័យអង្គរ ពិណបានក្លាយជាឧបករណ៍ដ៏ពេញនិយមបំផុត ហើយបានបន្សល់ទុកភស្តុតាង នៅតាមប្រាសាទបាយ័ន បន្ទាយឆ្មារជាដើម…៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *