ភ្ញាក់ព្រឺត! ក្រោយឃើញ នី រតនា បង្ហាញសាច់ដុំធំៗ ជាមួយប្អូនថ្លៃ សូម្បីតែភរិយាលោក ក៏លាន់មាត់និយាយថា…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាននូវ តារាចម្រៀង ដែលមានសម្លេងផ្អែមស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាសនោះ គឺ នី រតនា ហើយលោកក៏បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន។

 

ក្រោយមកអ្នកទំាងពីរទទួលបានកាដូដ៏ពិសេសមួយសម្រាប់គ្រួសារ នោះ គឺកូនស្រី ជាទីស្រឡាញ់របស់ខ្លួន មាន ឈ្មោះ នីវណ្ណ មែលឡានី មកដល់ពេលនេះ អូនមែល ប្រែប្រួលមុខមាត់ គួរឲ្យស្រឡាញ់ណាស់ មានកែវភ្នែកធំៗ យ៉ាងស្រស់ស្អាត។

បច្ចុប្បន្ន តារាចម្រៀងប្រុសរូបនេះ កំពុងសាងក្តីសុខយ៉ាងខ្លាំង ជាមួយគ្រួសារដ៏តូច និងកក់ក្តៅរបស់ខ្លួន តាមរយៈការបង្ហាញសកម្មភាពជាច្រើនតាមបណ្តាញសង្គមហ្វេសប៊ុក មើលទៅពិតជាគួរឲ្យច្រណែនដល់ហើយ។

        

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ហ្វេនៗ ជាច្រើន ភ្ញាក់ព្រឺត ក្រោយឃើញ នី រតនា បានបង្ហោះរូបភាពមួយសន្លឹក បង្អួតសាច់ដុំធំៗ ពីរនាក់ប្អូនថ្លៃ មើលទៅរូបរាង ពិតជាប្លែកជាងមុនឆ្ងាយណាស់។ លោកបានភ្ជាប់សារខ្លីមួយថា “កុំបោះបង់ក្ដីស្រម៉ៃ គោលដៅនៅខាងមុខ ស៊ូបន្ត គ្មានអ្វីដែលបានមកដោយងាយស្រួលនោះទេ ពីរនាក់ប្អូនថ្លៃ Sovan Noreak Heng”។

ឃើញបែបនេះភ្លាម ម្នាក់ៗចូល comment ភ្លែត ថា ៖ ចុមលឿនម្ល៉េះខប់ៗ, ស្អាតណាស់ អាយដល, អីយ៉ា បានផលហើយ, ប្អូនថ្លៃទេ តែដូចប្អូនភ្លោះ, រាងស្អាតណាស់, ស្រដៀងគ្នាម្ល៉េះ អាយដល, សង្ហាណាស់, សង្ហាទាំងបង ទាំងប្អូន។

មិនទាន់អស់ទេ ក្នុងនោះ ភរិយា របស់ លោក នី រតនា ក៏បានស៊ែរផុសនេះ ហើយបន្ថែមថា “ហាត់ឲ្យធំទៅ កុំមើលប្រពន្ធ ក្តឹបមនុស្ស”។

តោះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

          

Leave a Reply

Your email address will not be published. Required fields are marked *