ទិដ្ឋភាព មង្គលការ ប្អូនស្រីពៅ របស់ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តុបតែងស្អាតទាក់ភ្នែកដល់ហើយ…(មានវីដេអូ)

នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញមង្គលការមួយ បានរៀបចំតុបតែងរោងពិធី មើលទៅពិតជាស្រស់ស្អាត ប្រណីត ដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

កូនកំលោះ ត្រូវបានគេស្គាល់ឈ្មោះថា ស៊ាង វ៉ាន់ដេត និងកូនក្រមុំ មាន ឈ្មោះ ឈឺន ស្រីដែន។ មួយវិញទៀត បើកូនក្រមុំ ក៏ត្រូវជាប្អូនស្រីពៅ របស់ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។

 

ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ធ្លាប់បានបញ្ជាក់ប្រាប់ថដែរថា “នាងខ្ញុំសូមអភ័យទោសដល់បងប្អូនភ្ញៀវកិត្តិយសទាំងអស់ដែលនាងខ្ញុំបានអញ្ជើញបងៗកៀកថ្ងៃពីព្រោះខ្ញុំចង់ surprise បងៗ”។

ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់បន្ថែមនៅក្នុង comment ថា “ជំរាបសួរបងស្រីចា៎បង កម្មវិធីការ ប្អូនស្រីពៅ របស់ខ្ញុំ”។

មិនត្រឹមតែប៉ុណ្ណោះទេ គ្រប់គ្នា រឹតតែចាប់អារម្មណ៍ថែមទៀតនោះ គឺនៅមុខរោងពិធីមង្គលការនេះ លែងសុទ្ធតែតាំងរថយន្តទំនើបថ្លៃ ទៀតផងដែរ មើលទៅពិតជាអស្ចារ្យខ្លាំងណាស់ មិនសរសើរពិតជាមិនបាន។

ឃើញបែបនេះភ្លាម ម្នាក់ៗបានចូល comment ថា ៖ ឡូយ​ណាស់​ មើលទៅដូច​ជា​ កម្មវិធី​តាំង​ពិព័រណ៍ឡាន​អ៊ីចឹង, ឡានច្រើនម្ល៉េះ, ឃើយហើយជិះកាត់យប់មិញ, រោងស្អាតណាស់, ស្អាតណាស់ម្ចាស់ថ្លៃ, ស្នាដៃតុបតែងរោង ពិតជាស្អាត។ តោះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូពភាព និងវីដេអូខាងក្រោមនេះ ៖

                              

ប្រភពរូបភាព ៖ Chan Darady, Visal FoTo, Kam House

Leave a Reply

Your email address will not be published. Required fields are marked *