ឃាត់បាន!!! រថយន្តដឹកត្រីមកពីវៀតណាម នៅតាមព្រំដែនក្នុងខេត្តព្រៃវែង ចំពោះលទ្ធផលវិញគឺថា…

ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែមករាឆ្នាំ ២០២១នេះថា «ក្រុមការងារត្រួតពិនិត្យការនាំចូលផលជលផល នៃខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បានសហការជាមួយកម្លាំងអាវុធហត្ថ និងនគរបាលស្រុកព្រះស្ដេច និងស្រុកពាមជរ

បានចុះត្រួតពិនិត្យការនាំចូលផល ជលផល នៅផ្លូវជាតិស្រុកព្រះស្ដេច (ច្រកព្រំដែនបន្ទាយចក្រី) និងផ្លូវជាតិស្រុកពាមជរ (ច្រកព្រំដែនកោះរកា) ដោយបានឆែកលើមធ្យោបាយដឹកជញ្ជូនផលជលផលនាំចូលលើក្រុមហ៊ុន ដឹកជញ្ជូនចំនួន៦ ដើម្បីហាមឃាត់ការនាំចូលត្រីចំនួន៤ប្រភេទរួមមាន៖ ត្រីប្រា ត្រីអណ្ដែង ត្រីពោ និងត្រីឆ្តោ»។

លោកបានបញ្ជាក់ថា ក្រុមហ៊ុននាំត្រីទាំង៦រួមមាន៖

*ទី១៖ ឈ្មោះ ហួត ស៊ីថ តាមច្រកបន្ទាយចក្រី *ទី២៖ ឈ្មោះ ម៉ៅ នី នាំចូលតាមច្រកកោះរកា *ទី៣៖ ឈ្មោះ ថៃ សុធា នាំចូលតាមច្រកកោះរកា *ទី៤៖ ឈ្មោះ គង់ គឹមស្រេង តាមច្រកបន្ទាយចក្រី *ទី៥៖ ឈ្មោះ គង់ឡាំ ច្រកបន្ទាយចក្រី *ទី៦៖ ឈ្មោះ ងួន គឹមសួរ ច្រកកោះរកា។

លោកបានបន្តថា មន្ត្រីជំនាញមានការលំបាកដោយក្រុមហ៊ុន ដែលបានដឹកជញ្ជូននាំចូលតាមច្រកកោះរកា មិនព្រមយកឡានស្ទូចមកស្ទូចធុងត្រីជូនសមត្ថកិច្ចត្រួតពិនិត្យទេ ដែលជាការលំបាកដល់សមត្ថកិច្ចក្នុងការលើកធុងត្រីដោយប្រើកម្លាំងសមត្ថកិច្ច ព្រោះធុងត្រីធ្ងន់ៗពេក។ ជាលទ្ធផលការត្រួតពិនិត្យ រកមិនឃើញមានការដឹកជញ្ជូននាំចូលខុសពីការអនុញ្ញាតទេ។

លោកបានបន្តថា «ដំណាក់ការដំបូងយើងបានរកឃើញការនាំចូលត្រីទាំង៤ប្រភេទនោះ គឺមានពីរប្រភេទដែលលួចបន្លំនាំចូល។ តែក្រោយមកទៀត គឺមិនត្រូវបានមន្ត្រីជំនាញយើងរកឃើញនោះទេ។ ដោយសារមន្ត្រីជំនាញ បានដាក់កម្លាំងតាមច្រកព្រំដែននានាក្នុងខេត្តព្រៃវែង បានពង្រឹងការនាំចូលផលិតផលជលផលពីប្រទេសជិតខាង ពុំមានការនាំចូលត្រីទាំង៤ប្រភេទនេះតទៅទៀតទេ ដោយមន្ត្រីជំនាញបានប្រើគ្រប់មធ្យោបាយទាំងអស់ ក្នុងការស្ទូចមើលធុងត្រីទាំងនោះ ដើម្បីពិនិត្យតាមរកត្រីដែលហាមឃាត់ការនាំចូលផងដែរ»

លោក អ៊ុក សំណាង បានឱ្យដឹងថា ការនាំត្រីពីប្រទេសជិតខាងឆ្លងកាត់ខេត្តព្រៃវែង ក្នុងមួយថ្ងៃមានប្រមាណចាប់ពី២០តោន ទៅ៣០តោន ដែលនាំទៅលក់នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា៕


ប្រភព៖freshnews

Leave a Reply

Your email address will not be published. Required fields are marked *