ដូចគ្នាមេស!!! បុរសលក់ការ៉េមកីមួយរូប មានមុខស្រដៀងនឹង កុំកុំប៉ះដាក់

ឥណ្ឌូនេស៊ី៖ បានផ្ទុះការភ្ញាក់ផ្អើលមួយ ដែលមានបុរសអ្នកលក់ការ៉េមកីតាមចិញ្ចើមផ្លូវនៅឯប្រទេសឥណ្ឌូនេស៊ីម្នាក់ មានមុខមាត់ស្រដៀងទៅនឹង កំពូលតារាកុងហ្វូជើងចាស់ប្រចាំប្រទេសចិន លោក Wing Chun រហ័ស្សនាម កុំកុំ យ៉ាងបេះដាក់តែម្តង។ជាការពិតណាស់ យោងតាមរូបថតប៉ុន្មានសន្លឹកខាងក្រោមនេះ បានឲ្យឃើញថា បុរសអ្នកលក់ការ៉េមកីរូបនេះ ក៏ជាហ្វេនផ្កាប់មុខមួយរូប របស់លោក កុំកុំផងដែរ

ដោយភាគច្រើនលោកតែងនិយមចូលចិត្តលេងស្ទាយ៍តុបតែងខ្លួនតាម កំពូលតារាកុងហ្វូ កុំកុំ ហើយសូម្បីតែម៉ូតសក់ក៏លោកបានកាត់តាមលោក កុំកុំផងដែរ។គួររំឮកផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលកំពូលតារាកុងហ្វូ ហូលីវូដ លោក កុំកុំ មានប្រិយមិត្តគាំទ្រដែលមានមុខមាត់ស្រដៀងនឹងលោក ដោយសារតែលោកគឺជាតារាល្បី ទទួលបានការស្រលាញ់គាំទ្រពីមនុស្សជុំវិញពិភពលោក ដោយហេតុនេះមិនចម្លែកនោះទេ ដែលអ្នកគាំទ្រពេញចិត្តនឹងលេងស្ទាយ៍តុបតែងខ្លួនតាមលោកផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *