ប្រភពនៃដើមឬស្សីយក្ស ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក…(មានវីដេអូ)

ដើមឬស្សីយក្សរឺគេហៅថាឬស្សីនាគនោះកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅបណ្តាប្រទេសមួយចំនួនលើពីភពលោក ដោយសារតែដើមរបស់វាមានទំហំធំៗគួរអោយទាក់ទាញ និងសំរាប់ប្រយោជន៍ផ្សេងៗផង។ ដើមឬស្សីយក្សនេះគេឃើញមានដាំដុះច្រើននៅប្រទេសភូមា ប្រទេសប៊ូតង់ ប្រទេសចិន និងថៃ។

សូមមើលលក្ខណៈទូទៅរបស់ឬស្សីយក្ស៖-ឬស្សីយក្សមានដើមធំនិងខ្ពស់ជាងគេ ក្នុងចំណោមឬស្សីទាំងអស់នៅលើពិភពលោក-ឬស្សីនេះមានកំពស់ប្រមាណចន្លោះពី 25ទៅ35ម និងមានអង្កត់ផ្ចិតដល់ទៅ 15ទៅ30ស.ម(មុខកាត់) ហើយដុះត្រង់ដូចទៀនឡើងលើ-ចន្លោះពីថ្នាំងមួយទៅថ្នាំងមួយចន្លោះពី 35ទៅ 45ស.ម-ស្លឹកវាប្រទទឹងប្រហែល1តឹក និងបណ្តោយពី15-50ស.ម

ពូជឬស្សីនេះអាចដាំដុះបាននៅតំបន់ត្រូពិចដែលមាងអាកាសធាតុក្តៅហើយសើម។ហើយសព្វថ្ងៃនេះក៏គេឃើញមានដាំនៅប្រទេសកម្ពុជាដែរ។ ឬស្សីនេះអាចដាំបានដូចឬស្សីធម្មតា តែឃើញគេនិយមដាំនៅតំបន់ជើងភ្នំ ដីជំរេល មិនដក់ទឹក។

(វីដេអូខាងក្រោម)ឬស្សីនេះគេដាំសំរាប់គ្រឿងសង្ហារឹម ធ្វើជាក្រដាស ហើយទំពាំងខ្ចីៗរបស់មានរស់ជាតិផ្អែមដែលជាធ្វើជាបន្លែដ៏ពេញនិយមទៀតផង។ហើយពូជឬស្សីនេះផ្តល់ទិន្នផលខ្ពស់ ចាប់ពី20-30តោនក្នុងមួយហិចតា ដែលចំនួននេះច្រើនជាងឬស្សីធ្មតាដល់ទៅ3ដង។

ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *