សូមជួយគំាទ្រផង បងប្អូន!!! ប្រទេសកម្ពុជាស្នើរសុំដាក់ក្បាច់គុនល្បុក្កតោ ជាបេតិកភណ្ឌពិភពលោក

កម្ពុជា៖ អង្គការយូណេស្កូ ហៅកាត់ UNESCOថ្មីៗកន្លងទៅនេះ បានចាប់ផ្តើមបើកកិច្ច ប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីពិនិត្យពាក្យស្នើសុំ របស់កម្ពុជា ដែលបានដាក់ ក្បាច់គុនល្បុក្កតោ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ អរូបិយពិភពលោក របស់មនុស្សជាតិ។

កិច្ចប្រជុំនេះ នឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ដែលផ្សាយចេញពីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងកិច្ចប្រជុំ ឆ្នាំនេះ គណៈកម្មការអន្តររដ្ឋាភិបាល របស់អង្គការយូណេស្កូ នឹងយកពាក្យស្នើ សុំគុនល្បុក្កតោចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌ អរូបិយរបស់មនុស្សជាតិ របស់កម្ពុជាមកពិនិត្យនិងសម្រេច។

ល្បុក្កតោ ឬ ជាអក្សរឡាតាំង Bokatorឬ Labokkatao គឺ ជាក្បាច់គុនវប្បធម៌ខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេច ពីសត្រូវ និងការប្រើប្រាស់អាវុធជាដើម។ គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌាកាលពីជាង២ពាន់ឆ្នាំកន្លងមកហើយ។

“ល្បុក្កតោ” គឺជាបន្សំនៃពាក្យ ល្បុក្ក បូកនឹងតោ មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ ល្បុក្កតោ ត្រូវបានយកទៅប្រយុទ្ធគ្នា នៅសមរភូមិ។ ល្បុក្កតោ ជាក្បាច់គុន ដែលប្រើកែងជង្គង់ស្នងជើងដៃជើង និងក្បាល ជាដើម។ ក្នុងនោះស្នាត្រគាក និងម្រាមដៃសុទ្ធ តែអាចប្រើ ដើម្បីសម្លាប់ គូបដិបក្ខបាន។ អាវុធ ដំបងឫស្សី និងដំបងខ្លី ក៏ត្រូវបានគេប្រើ

ប្រាស់ដែរ។ ការប្រើក្រមា នៅពេលគេវាយគ្នា គេតែងតែពាក់ឯកសណ្ឋាន ដូចទៅនឹងទាហានខ្មែរ កាលសម័យបុរាណអញ្ចឹង។ ក្រមាត្រូវបានគេ ចងជុំវិញចង្កេះ ហើយរង្វេលសូត ពណ៌ក្រហមត្រូវគេឲ្យឈ្មោះថា «ថ្ងៃសង្វារ»ដែលគេចងជុំ វិញក្បាល។ ល្បុក្កតោ មានក្បាច់ជាច្រើនដូចជាក្បាច់ សេះ ក្បាច់ទា ក្បាច់តោ ក្បាច់បក្សី ក្បាច់ស្ដេចស្វា ក្បាច់ ដំរី ក្បាច់អប្សរា និងក្បាច់ក្រពើ ជាដើម។

បើសិនល្បុក្កតោ ត្រូវចុះបញ្ជី ដោយជោគជ័យនោះក្បាច់គុនបុរាណខ្មែរ នេះនឹងក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកទី៩ របស់កម្ពុជា បន្ទាប់ពី៖ តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី),របាំព្រះរាជទ្រព្យ (អរូបី),៣. ល្ខោន ស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី),៤. ប្រាសាទព្រះវិហារ (រូបី),៥. ល្បែងទាញព្រ័ត្រ (អរូបី),៦. ចាប៉ីដងវែង (អរូបី),៧. ប្រាសាទសំបូរព្រៃគុក (រូបី) និង ៨. ល្ខោនខោលវត្តស្វាយអណ្ដែត (អរូបី)៕

Leave a Reply

Your email address will not be published. Required fields are marked *