ហាមដាច់ខាត!!! កុំសង់ផ្ទះក្នុងខែទាំងនេះឲ្យសោះ

ការ​ជឿ​លើ​អារុក្ខអារក្ខ​អ្នក​តា​នឹង​នាំ​មក​នូវ​សេចក្ដី​សុខ​ក្នុងជីវិតរស់នៅ ហើយជំនឿទាំងនោះក៏នៅតែបន្ដដល់សម័យបច្ចុប្បន្ននេះផងដែរ លើសពីនេះទៅទៀតដូនតាខ្មែរយើងមានជំនឿថាមិនត្រូវធ្វើផ្ទះនៅក្នុងខែទាំងនេះជាដាច់ខាត បើមិនដូច្នោះទេ​ គ្រួសាររបស់អ្នកប្រាកដជាជួបបញ្ហាជាច្រើន ៖

ខែ​ជេស្ឋ ៖ ចន្លោះ​ពី​ថ្ងៃ​ទី ២៦​ខែ​ឧសភា ដល់​ថ្ងៃ​ទី២៣​ខែ​មិថុនា) ដូន​តា​ខ្មែរ​ជឿ​ថា ខែ​នេះ​មិន​គួរ​សង់​ផ្ទះ​ឡើយ ព្រោះ​បើ​សង់​ខែ​នេះ​មាន​ខ្មោច​ព្រាយ​បិសាច​នឹង​លាក់​ខ្លួន​តាម​យាយី​ក្នុង​គ្រឹះ​ផ្ទះ​។ ចាស់​បុរាណ​ជឿ​ថា​ ខែ​ជេស្ឋ​សង់​ផ្ទះ​គឺ​គ្រឹះ​អន្តរាយ មាស​ប្រាក់​ខ្ចាត់ខ្ចាយ​ អាត្មា​ក្សិណក្ស័យ​ ដែលយើងត្រូវតែជៀសវាង។

ខែ​អាសាឍ ៖ ចន្លោះ​ពី​ថ្ងៃ​ទី​២៤​ខែ​មិថុនា ដល់​ថ្ងៃ​ទី២៣​ខែ​កក្កដា) ខែ​នេះ​ចាស់​បុរាណ​ជឿ​ថា ពេល​ធ្វើ​ផ្ទះ​នាំ​ឱ្យ​គ្រឹះ​ផ្ទះ​ឥត​ជ័យ​ ទ្រព្យ​ធន​ដែល​រក​បាន​នឹង​វិនាស​ក្សិណក្ស័យ​ហិន​ហោច​ រស់​នៅ​គ្មាន​ក្ដី​សុខ​ឡើយ​។ ដូច​នេះ​តាម​ជំនឿ​ពី​បុរាណ​ខ្មែរ តែង​ហាម​មិន​ឱ្យ​សង់​ផ្ទះ​ក្នុង​ខែ​នេះ​ដាច់​ខាត​។

ខែ​អស្សុជ ៖ ចន្លោះ​ពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៩​ខែ​តុលា) តាម​ទំនាយ​ពី​បុរាណ ខែ​នេះ​ប្រសិន​បើ​សង់​ផ្ទះ​រួចរាល ពេល​រស់​នៅ​គ្រួសារ​នោះ​ប្រាកដ​ជា​គ្មាន​សេចក្ដី​សុខ​ឡើយ​ មាន​តែ​ជម្លោះ​ប្ដី​ប្រពន្ធ​ កូន​ៗ​រស់​នៅ​មិន​មាន​សុភមង្គល មាន​តែ​រឿង​ក្ដៅ​ក្រហាយ​ហើយ​អាច​ឈាន​ទៅ​រក​ការ​បែក​បាក់​គ្រួសារ។

ខែ​មាឃ ៖ ចន្លោះ​ពី​ថ្ងៃ​ទី​២៨​មករា ដល់​ថ្ងៃ​ទី២៥​ខែ​កុម្ភៈ​) ខែ​នេះ​ដូនតា​ខ្មែរ​តែង​តែហាម​ប្រាម​កុំ​អោយ​កូន​ចៅ សង់​ផ្ទះ​ដាច់​ខាត។ សង់​ផ្ទះ​ខែ​នេះ គ្រឹះ​ពុំ​ជាប់ អាច​មាន​គ្រោះ​ចង្រៃ​មហិមា រស់​នៅ​ពុំ​សុខ​ជា អាច​មាន​ភ្លើង​ឆេះ​ផ្ទះ​ថែមទៀតផង។

សូមអភ័យទោសផង ចំពោះកំហុសឆ្គងណាមួយដោយអចេតនាក្នុងអត្ថបទនេះ ហើយអត្ថបទនេះគ្រាន់តែជាជំនឿតែប៉ុណ្ណោះ មិនប្រាកដថាត្រឹមត្រូវ ១០០ភាគរយនោះដែរ សូមអរគុណ៕

ប្រភពពី clipmv

Leave a Reply

Your email address will not be published. Required fields are marked *