ស្អាតខ្លាំងណាស់!!! ប្តីប្រពន្ធជនជាតិបារាំង ២រូប សុខចិត្តគ្រងសំលៀកបំពាក់ប្រពៃណីខ្មែរ

មកដល់បច្ចុប្បន្ននេះ សម្លៀកបំពាក់បែបប្រពៃណីខ្មែរ នៅតែជាទីចាប់អារម្មណ៏សំរាប់បងប្អូនប្រជាជនខ្មែរទូទាំងប្រទេស ហេីយក៏ជាការថែរក្សា ក៏ដូចជាបង្ហាញនូវ កេរ្តិ៍មរតក ដ៏ស្រស់ស្អាតរបស់ខ្មែរ ដែលបានបន្សល់តាំងតែពីដូនតាសម័យបុរាណ ដេីម្បីអួតបង្ហាញអោយពិភពលោកបានមេីលឃេីញផងដែរ។

ជាពិសេសយេីងសង្កេតឃេីញថា ក៏មានជនបរទេសមួយចំនួន បានជ្រេីសយកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ មកប្រារព្ធក្នុងពិធីជ័យមង្គល និងដំណើរកម្សាន្តទៅកាន់តំបន់នានាក្នុងប្រទេសកម្ពុជាផងដែរ។ ដែលនេះគឺជាមោទនភាពមួយរបស់ប្រជាជនខ្មែរ និងជាការបង្ហាញនូវប្រពៃណីដ៏ល្អផូរផង់របស់យេីង ទៅកាន់ពិភពលោកអោយបានស្គាល់។

ជាក់ស្តែង ប្តីប្រពន្ធមួយគូនេះ ដែលជាជនជាតិបារាំង ដោយសារតែស្រលាញ់ ក៏បានសម្រេចជ្រេីសរេីសយកឈុតប្រពៃណីខ្មែរមកស្លៀកពាក់ និងបានរួមគ្នាផ្តិតយកនូវទិដ្ឋភាពនៅតាមទីរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នេះបេីយោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ “កាហ្វេវប្បធម៌-សៀមរាប Culture Cafe” បានបង្ហោះពីទិដ្ឋភាព អមជាមួយខ្លឹមសាររៀបរាប់ថា៖

«រូបភាពពីផ្ទះកាហ្វេរវប្បធម៌ បរទេសជនជាតិបារាំងគាត់ស្រលាញ់សំលៀកបំពាក់ប្រពៃណីខ្មែរ ហើយពួកគាត់គាំទ្រការផលិតរូបរបស់ក្រុមថតរូបប្រចាំកាហ្វេវប្បធម៌ផងដែរ។ សូមស្វាគមន៍ដល់ភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណងថែររក្សាប្រពៃណី និងការពារវប្បធម៌របស់យើងទាំងអស់គ្នា។ រូបថតដោយ ពូបឿន កែសម្រួលដោយ Chea Lim»។

Leave a Reply

Your email address will not be published. Required fields are marked *