កូនខ្មែរត្រូវស្គាល់!!! ខ្លែងឯក ជារបស់ខ្មែរដែលដូនតាបន្សល់ទុកពីបុរាណកាលមក…(មានវីដេអូ)

ខ្លែងគឺជាវត្ថុលេងម្យ៉ាងដែលអាចហោះបានដោយសារកម្លាំងខ្យល់ទាញយឹតតាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរផងដែរ។ ភាគច្រើនគេតែងបង្ហើរខ្លែងលេងកម្សាន្តក្នុងរដូវលំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀតគឺសិសិរដូវ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sun Pheakdey បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ #សំដីមាសរបស់អ៊ុំប្រុសខ្ញុំ គាត់ពោលថាអស់ពីអ៊ុំទៅក្មួយត្រូវតែថែរក្សា(ខ្លែងឯក)នេះកុំអោយបាត់បង់ណាក្មួយពីព្រោះវាជារបស់ខ្មែរដែលដូនតាបន្សាល់ទុកពីបុរាណាកាលមក។ កូនខ្មែរតិចណាស់ដែរស្រឡាញ់នឹងចេះធ្វើវា៕

សូមទស្សនាវីដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *