ធ្លាប់ឆ្ងល់ទេ? ហេតុអ្វីអក្សរនៅលើឡានពេទ្យ “Ambulance” ត្រូវ​គេ​សរសេរ​បញ្ច្រាសទៅវិញ?

តើអ្នកធ្លាប់ឆ្ងល់ដែរទេ ហេតុអ្វីបានជាពាក្យថា “Ambulance” (ភាសាខ្មែរ បានន័យថា រថយន្តសង្គ្រោះបន្ទាន់) ត្រូវគេសរសេរបញ្ច្រាស? ចម្លើយគឺ ដើម្បីឲ្យអ្នកធ្វើដំណើរនៅពីមុខឡានពេទ្យ អាចមើលអក្សរបានច្បាស់ និងត្រឹមត្រូវ តាមរយៈកញ្ចក់មើលក្រោយ។ ប្រសិនបើអក្សរ “Ambulance” នៅលើរថយន្តពេទ្យ ត្រូវបានសរសេរត្រឹមត្រូវមិនបញ្ច្រាស នោះអ្នកជិះនៅខាងមុខ នឹងមើលឃើញពាក្យនេះបញ្ច្រាសទៅវិញ។

ការធ្វើដូច្នេះ ក្នុងគោលបំណងឲ្យអ្នកដែលរួមដំណើរផ្លូវជាមួយគ្នា ធ្វើការអនុគ្រោះដល់ការសង្គ្រោះបន្ទាន់អ្នកជំងឺនៅក្នុងរថយន្តពេទ្យ។ ជាទូទៅ ក្រៅពីសរសេរអក្សរថា “Ambulance” ក៏មានដាក់នូវស៊ីរ៉ែន ដើម្បីសុំផ្លូវពីអ្នកខាងមុខផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *