អាណិតណាស់!!! ជាកូនកំព្រាឪពុកម្ដាយ នៅជាមួយអ៊ុំស្រីដែលជាអ្នកជំងឺនៅតែលើរទេះរុញ រៀនសូត្រផង ឆ្លៀតបេះត្រួយស្ដៅ មកលក់ផង ដើម្បីបានលុយទិញ សៀវភៅសិក្សា

កូនគេកើតមកមានចំណីហូបចុកគ្រប់គ្រាន់ មានសម្ភារៈរៀនសូត្រមិនខ្វះអោយតែ ហារមាត់សុំឪពុកម្ដាយ។ ប៉ុន្តែដោយឡែកអ្វី ប្អូនស្រីម្នាក់នេះ ពិតជា ក ម្ស ត់ ពេកហើយ ហេតុតែចង់រៀនសូត្រ តែខ្លួនក្រ ក៏ទំនេរពីការសិក្សា ឆ្លៀតបេះត្រួយស្ដៅមកលក់ដើម្បីបានលុយទិញ សៀវភៅ ប៊ិច ដើម្បីអាចរៀនសូត្រនឹងគេបាន។

នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Stiren Shop បានបង្ហោះសារពីជីវិតដ៏កំសត់របស់ក្មេងស្រីម្នាក់ ដែលគាត់មានជីវភាពខ្សត់ខ្សោយ នេះអោយដឹងថា៖ ថ្ងៃទី15ខែមករាឆ្នាំ2021 កុមារី ប៉ុន ចន្ធី ជាសិស្សថ្នាក់ទី5(ក)នៃសាលាបឋមសិក្សាគោករំល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

គាត់ជាកូនកំព្រាឪពុកម្ដាយ នៅជាមួយអ៊ុំស្រីដែលជាអ្នកជំងឺនៅតែលើរទេះរុញ ។ កូនមករៀនផងឆ្លៀតបេះត្រួយស្ដៅមកលក់ដើម្បីបានលុយទិញ សៀវភៅប៊ិច…..។ ហេតុនេះបើលោក លោកស្រី សប្បុរសជនបានឃើញ មេត្តាជួយគាត់ផង ។ 0977556641៕

Leave a Reply

Your email address will not be published. Required fields are marked *