ជួយស៊ែរ!!! ដាស់តឿនដល់ឪពុកម្តាយ កុំអោយកូនតូចៗស្ពាយកាតាបទៅរៀនធ្ងន់ៗពេក ប្រយ័ត្នជួបរឿងស្តាយក្រោយ

ស្ត្រីម្នាក់ដែលមានឈ្មោះថា Zahir Ali បានធ្វើការដាស់តឿន ដល់ឪពុកម្តាយ​គ្រប់រូប​អោយមានការប្រុងប្រយ័ត្ន ​និងយកចិត្តទុកដាក់ ចំពោះកាតាបដែលកូនៗរបស់លោកអ្នកស្ពាយទៅរៀន ដើម្បីជៀសវាង​ជួបរឿងដូចក្មួយប្រុសរបស់នាង ។ ម្ចាស់គណនីហ្វេសប៊ុក​រូបនោះ​​​អោយដឹងថា ក្មេងប្រុសរបស់នាង តែងតែស្ពាយ​កាតាប​ធ្ងន់ៗ ទៅសាលារៀនជារៀងរាល់ថ្ងៃ ។

ថ្ងៃមួយក្មួយរបស់នាង​បានប្រាប់​ថាឈឺខ្នង ប៉ុន្តែគ្រួសាររបស់នាងក៏មិនចាប់អារម្មណ៍​អ្វីដែរ ។ លុះមកដល់ថ្ងៃមួយ នៅពេលដែលក្មួយរបស់​ឈឺខ្នងទ្រាំលែងបាន ឪពុកម្តាយរបស់គេក៏បាននាំទៅជួបគ្រូពេទ្យ ទើបដឹងថាឆ្អឹងខ្នងក្មួយរបស់នាង​កោងខុសពីធម្មតា ។

គ្រូពេទ្យបាន​ណែនាំអោយធ្វើការវះកាត់ ដើម្បីតម្រងឆ្អឹងខ្នងឡើងវិញ ជៀសវាងកាន់តែធ្ងន់ធ្ងរឡើង ។ ដូច្នេះគ្រួសាររបស់នាងក៏យល់ព្រម​ធ្វើតាម​ការណែនាំរបស់គ្រូពេទ្យ ។ បន្ទាប់ពីហេតុការណ៍នេះ​បានកើត​ចំពោះក្មួយរបស់នាងមក ទើបនាងបានសម្រេចចិត្ត​ធ្វើការចែករំលែក និងដាស់តឿនដល់ឪពុកម្តាយ​ កុំអោយកូនៗជួបរឿងដូចក្មួយរបស់នាង ៕

Leave a Reply

Your email address will not be published. Required fields are marked *