ស្វីតមេស! សំ សុវណ្ណារ៉ាក់ ប្រាប់ថា “ថ្ងៃនេះទំនេរពីការងារ ឆ្លៀតពេលនាំកូនក្មេង មកដើរលេងបន្តិច”

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី កំឡុងខែកក្កដា ឆ្នាំ ២០១៩ អតីតបេក្ខជនម្នាក់ ឈ្មោះ សំ សុវណ្ណារ៉ាក់ ធ្លាប់បានចូលប្រឡង ក្នុងកម្មវិធី ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia ។ កាលនោះ សុវណ្ណារ៉ាក់ បានលើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា “ធុញបងមែនទេ” មកធ្វើការប្រកួត។

សំ សុវណ្ណារ៉ាក់ ពិតជាមានសមត្ថភាពអស្ចារ្យខ្លាំងណាស់ ដែលអាចឈានជើងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីនេះ ថែមទៀតផង ហើយក្រោយៗមក បើទោះជា អតីតបេក្ខជនរូបនេះ មិនបានទទួលពានក៏ដោយ ក៏ប្រជាប្រិយភាព អ្នកភ្នំពេញរូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗរបស់ខ្លួន រហូតលេចមុខក្នុងកម្មវិធីនានា មិនដែលដាច់ឡើយ។

 

ហើយថ្មីៗនេះ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ ហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀងប្រុស ប្រចាំផលិតកម្មរស្មីហង្សមាស រូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយ តារាសម្ដែងស្រី និង​ចម្រៀងវ័យក្មេង អាង សុជាតា មើលទៅពិតជាស្អាត និងសមគ្នាខ្លាំងណាស់។

    

សុវណ្ណារ៉ាក់ បានភ្ជាប់សារខ្លីមួយថា “12.01.2021 ល្ងាចនេះគឺជាថ្ងៃពិសេសរបស់យើងខ្ញុំទាំងពីនាក់ សុំពាក្យជូនពរ ពីបងប្អូនម្នាក់មួយមក”។ សារនេះហើយ ធ្វើឲ្យគ្រប់គ្នា ងើងឆ្ងល់យ៉ាងខ្លាំង។ តែទោះជាយ៉ាងណាក្តី មានអ្នកខ្លះដឹងថា នេះគ្រាន់តែជាឈុតឆាក ក្នុងការសម្តែងប៉ុណ្ណោះ។

   

មិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ នេះទៀត​ សវុណ្ណារ៉ាក់ បានបញ្ចេញរូបភាពស្អាតៗទៀតហើយ ជាមួយ អាង សុជាតា ព្រមទំាងដាក់ប៉ុន្មានម៉ាត់ បែបនេះ ថា “ថ្ងៃនេះទំនេរពីកាងារឆ្លៀតពេលនាំកូនក្មេង មកដើរលេងបន្តិច”។

ឃើញបែបនេះភ្លាម អ្នកគាំទ្រជាច្រើន លាន់មាត់ថា ៖ កូនក្មេងស្អាត, ផ្អែមល្ហែមណាស់ អាយដល, ខូចចិត្តហើយអាយដល, ឈឺចិត្តណាស់ហាស, ពូកែសម្ដែងណាស់បង, គួរឲ្យស្រឡាញ់ម្ល៉េះ, បងធ្វើអោយហ្វេនវិលមុខទៀតហើយ, មិនគួរណាចោលចែបញ្ញា សោះ, សមគ្នាណាស់បង អាយដល។

តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះទំាងអស់គ្នា ៖

      

Leave a Reply

Your email address will not be published. Required fields are marked *