អីយ៉ា ស្ងាត់ៗ លេចមុខ អន្ទិត ឡុង ចន្ថា ធ្វើជាអ្នកកំដរ ប៉ះគ្នាជាមួយ អ្នកកាត់សក់ ដាក់ប៉ុន្មានម៉ាត់សោះ គ្រប់គ្នា សើចផ្អើលរោងការ…(មានវីដេអូ)

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ករណីមានទំនាក់ទំនងជាមួយស្រ្តីភេទ តាម​​ប្រព័ន្ធបណ្តាញសង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។

 

លុះមកដល់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ភិក្ខុ ឡុង ចន្ថា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃអង្គារ៍ ទី ១៣ ខែ តុលា ឆ្នាំ ២០២០ នេះ សូមទូលប្រគេន និងជំរាប ញាតិមិត្តជិតឆ្ងាយថា ខ្ញុំព្រះករុណា ខ្ញុំបាទ ឡុងចន្ថា បាន លាចាកសិក្ខាបទ មួយរយៈ មានអ្នកចូលរួមពិសេសបំផុត គឺ ព្រះរស់របស់ខ្ញុំទាំងទ្វេ សូម អរព្រះគុណ និង សូមអរគុណ ។”។

ក្រោយបាត់មុខមួយរយៈធំ ស្រាប់តែថ្មីៗនេះ គេប្រទះឃើញ អន្ទិត ឡុង ចន្ថថា លេចមុខ ធ្វើជាអ្នកកំដរ ក្នុងពិធីមង្គលការ របស់កូនសិស្សខ្លួន ថែមទំាងបានប៉ះគ្នាជាមួយ អ្នកកាត់សក់ ដាក់តែប៉ុន្មានម៉ាត់សោះ ដល់ថ្នាក់ ធ្វើឲ្យភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពិធីនេះ សើចឡើងកក្រើករោងការតែម្តង។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

                  

Leave a Reply

Your email address will not be published. Required fields are marked *