អីយ៉ា ស្ងាត់ៗ តារាសម្តែង លី ច័ន្ទសីហា ធ្វើខួបកំណើតឲ្យកូនស្រី អាយុ៣ឆ្នាំ យ៉ាងសាមញ្ញ តែពោរពេញ ដោយភាពកក់ក្តៅ…(មានវីដេអូ)

ទស្សនិកជន ក៏ដូចជាមហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងស្រី ដ៏ល្បីមួយរូប គឺ អ្នក​នាង លី ច័ន្ទសីហា នោះ។ តារារូបនេះ ក៏ធ្លាប់បានក្លាយជាតួឯករឿងជាច្រើន តំាងពីអាយុ ៩ឆ្នាំ ម៉្លេះ។ ហើយមកដល់ពេលនេះ សម្រស់ របស់ ច័ន្ទសីហា នៅតែស្រស់ស្អាតដដែល។

    

បច្ចុប្បន្ន តារាសម្តែងមេម៉ាយកូន ១ រូបនេះ កំពុងសាងក្តីសុខ សុភមង្គល ជាមួយកូនស្រីសំណព្វចិត្តរបស់ខ្លួន ព្រមទំាង ប្រឹងមើលថែទាំកូនស្រីដោយខ្លួនឯង និងពង្រឹងអាជីវកម្មឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីមានលុយច្រើនក្នុងដៃ។

      

ចំណែកកាលពី កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ សីហា បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនស្រីរបស់ខ្លួន យ៉ាងសាមញ្ញ តែពោរពេញដោយស្នាមញញឹម និងកក់ក្តៅណាស់។

តារាស្រីរូបនេះ បានភ្ជាប់សារខ្លីមួយថា “រីករាយថ្ងៃកំណើតកូនស្រីម៉ាក់ ច័ន្ទ លី រចនា ៩/១/២០២១ថ្ងៃនេះ គឺជាថ្ងៃដែលកូនមកកាន់ពិភពលោក១នេះ បាន3ឆ្នាំ ហើយក៏ជាថ្ងៃដែលម៉ាក់ ក្លាយជាវីរនារី ក្លាហាន ម្នាក់ដែរ អរគុណដែលចូលមកក្នុងជីវិតម៉ាក់ សូមអោយកូនម៉ាក់សំណាងល្អពេញ១ជីវិត សូមអោយកូន ជាកូនល្អរបស់ម៉ាក់ ប៉ា ម៉ា កុង លោកយាយ លោកតា និងមនុស្សល្អសំរាប់សង្គមជាតិ”។

សីហា បានបន្ថែមទៀតថា “Happy birthday កូនស្រី ម៉ាក់ សំណាងល្អណាពេញ១ជីវិត របស់កូន សូមអោយកូនម៉ាក់ជាអ្នកមាន គ្រប់បែបយ៉ាង”៕

           

Leave a Reply

Your email address will not be published. Required fields are marked *