រកឃើញរាជធានីដើម មហិន្រ្ទប្រាវ៉ាតា នៃអាណាចក្រអង្គរនៅលើភ្នំគូលែន…(មានវីដេអូ)

សៀមរាប៖ ទីក្រុងលាក់កំបាំង ទីបំផុតអ្នកវិទ្យាសាស្រ្ដបានរកឃើញ អតីតរាជធានីបុរាណរបស់ អាណាចក្រខ្មែរលា.ក់ខ្លួ នច្រើនសតវត្សនៅភូមិសាស្រ្ដព្រឹក្សព្រៃនៅកម្ពុជា។ ក្រុងបុរាណដែលអ្នកវិទ្យាសាស្រ្ដចាត់ទុកថាជាទីក្រុងដែលបា ត់មានឈ្មោះថា មហិន្រ្ទប្រាវ៉ាតា ដែលជារាជធានីដំបូងគេនៅក្នុងសម័យកាលដ៏រុងរឿងរបស់ខ្មែរគឺអាណាចក្រអង្គរពីសតវត្សទី៩ដល់ទី១៥។ ព័ត៌មាននេះចេញផ្សាយល្បីខ្ទរខ្ទារ ពីសំណាក់បណ្ដាញផ្សាយព័ត៌មានបស្ចឹមប្រទេសមានBBC CNN និង ព័ត៌មានអូស្រ្ដាលី ABC NEWS។

យ៉ាងណាមិញ ជាការពិត អ្នកបុរាណវិទ្យា និងអ្នកប្រវត្តិសាស្រ្ដបានដឹងពីអត្ថិភាពនៃរាជធានីមហិន្ទ្រប្រាវ៉ាតានៃជាច្រើនទសវត្សមកហើយ។ ក៏ប៉ុន្ដែភ ស្ដុតាងដែលរកបានមិនទាន់សមល្មមនឹងប្រកាសពីភាពច្បាស់លាស់ថាជារាជធានីដើមនៃអាណាចក្រអង្គរឡើយ។ រហូតដល់អ្នកវិទ្យាសាស្រ្ដបានពិសោធន៍ដោយប្រព័ន្ធបា.ញ់ពន្លឺស្កេនបាតដីដែលគេហៅថា Airborne Laser ឬ Lidar ។ បច្ចេកវិទ្យានេះប្រើរយៈពេលស្រាវជ្រាវយូរណាស់នៅលើទឹកដីបុរាណដែលបានលា ក់ខ្លួ នក្នុងព្រៃស្ដុកទៀតផង។

នៅក្នុងទំនាក់ទំនងនៃការវាស់ស្ទង់បាតដីសម័យអង្គរក្រុមអ្នកស្រាវជ្រាវបានធ្វើផែនទីមើលពីប្រព័ន្ធរៀបចំក្រុងនៃសម័យនោះដែលស្ថិតនៅលើភ្នំគូលែនភាគអាគ្នេយ៍នៃតំបន់អង្គរ។ ទន្ទឹមនឹងនេះផងដែរជាអ្នកនិពន្ធម្នាក់និងជាអ្នកជំនាញបុរាណវិទ្យាមួយរូបផងលោក Jean-Baptiste Chevance មកពីវិទ្យាស្ថានបុរាណវិទ្យានិងការអភិវឌ្ឍនៅចក្រភពអង់គ្លេសបានពន្យល់ក្នុងអត្ថបទស្រាវជ្រាវរបស់ក្រុមពួកគាត់ថា តំបន់ភ្នំគូលែនដើមឡើងពុំសូវមានអ្នកបុរាណវិទ្យាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោលវាស្ទើរតែបាត់ចេញពីផែនទីបុរាណវិទ្យាលើកឡើងតែភ ស្ដុ តាងតិចតួច

នៃថ្មប្រាសាទបា ក់បែ កជាការបញ្ជាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការរុ ករករបស់អ្នកវិទ្យាសាស្រ្ដនឹងបច្ចេកវិទ្យាដ៏ទំនើបស្កេននេះចាប់ផ្ដើមតាំងពីឆ្នាំ២០១២ និងបញ្ចប់ក្នុងឆ្នាំ២០១៧ ហើយក្រុមក៏បានធ្វើការចងក្រង នឹងប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការរកឃើញទីក្រុងដែលបា ត់នៅក្នុងឆ្នាំ២០១៩នេះ ៕

វីដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *