ជួយស៊ែរគាំទ្រស្នាដៃកូនខ្មែរ!! ឪឡឹកសាច់ពណ៌លឿង នៅខេត្តមណ្ឌលគិរី របស់ខ្មែរយេីងដាំបានហើយព្រោះតែ…!

កាលពីមុនយើងធ្លាប់តែបានឃើញ ឪឡឹកសាច់ពណ៌លឿងមាននៅតែបរទេស តែពេលនេះវត្តមាន ឪឡឹកសាច់ពណ៌លឿង បានកើតមាន នៅទឹកដី ខេត្តមណ្ឌលគិរីយើងហើយ ដែលអ្នកទទួលទាននៅក្នុងស្រុកយើងទាំងអស់ នឹងបានភ្លក់រសជាតិដ៏ផ្អែមឆ្ងាញ់របស់វា នៅពេលដែលលោកអ្នកបានទៅដល់ ខេត្តមណ្ឌលគិរីនោះ ។

នៅលើគណនីហ្វេសបប៊ុកឈ្មោះ​ Voleak Muy បានបង្ហោះនូវរូបភាព ជាមួយការសរសេរនូវសារថាសូមឱ្យបងប្អូនខ្មែរជួយគាំទ្រ ឪឡឹកសាច់ពណ៌លឿង គ្មានគីមីនៅខេត្តមណ្ឌលគិរី ទាំងអស់គ្នាផង ពេលនេះដាំបានផលហើយ ។លោក មួយ ដារ៉ូ ម្ចាស់ចម្ការឪឡឹកសាច់ពណ៌លឿង បានឱ្យដឹងថា លោកបាននាំពូជ ឪឡឹកសាច់ពណ៌លឿងនេះ មកពីបរទេស ហើយឆ្លងតាមការពិសោធន៍ជាច្រើនខែរួចមក ពេលនេះ លោកដាំបានសម្រេចជោគជ័យហើយ។ក្រៅពីមានចម្ការឪឡឹក លោក មួយ ដារ៉ូ ក៏មានកសិដ្ឋានបន្លែមួយ នៅក្នុងភូមិត្រពាំងរាំង ឃុំអូរបួនឡឺ ស្រុកកោះញ៉ែក

ដែលមានផ្ទៃដីទំហំជាង៣ហិកតា ដែលបានដាំដំណាំចម្រុះ មានដូចជា ឪឡឹកសាច់ពណ៌លឿង ស្រកានាគពណ៌ស្វាយ ការ៉ុត ដំឡូងបារាំង ប៊័រ ។ល។ បើបងប្អូនគាំទ្រឪឡឹកសាច់ពណ៌លឿង របស់លោក មួយ ដារ៉ូ អាចទក់ទងមកលេខ ០៩៩ ៤៤៩ ៨៩៩ ០៨៨ ៨៤៤ ៩៨៩៩ ០៩៦ ៣០៣ ៦៩៩៩ សូមអរគុណ ៕ប្រភពពី pressnews

Leave a Reply

Your email address will not be published. Required fields are marked *