យូរហើយ ទើបដឹងថាទឹកអំពៅមិនធម្មតាអត្ថប្រយោជន៏ដល់ទៅ១៥ចំនុចបែបនេះ…!

​ទឹកអំពៅ​ផ្ទុក​ទៅដោយ​សារធាតុ (​សូ​ដ្យូ​ម ជាតិ​សរសៃ វីតាមីន​B6 ហ្វូ​ស្វ័​រ កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ព្រមទាំង​សារធាតុ​រ៉ែ​ផងដែរ​) ។​​ផលប្រយោជន៍​ដែល​ទទួលបាន​ពី​ការផឹក​ទឹកអំពៅ​មាន​ដូចខាងក្រោម ៖


១. ជាតិ​ស្ករ​ក្នុង​ទឹកអំពៅ ជួយផ្ដល់​ថាមពល​ភ្លាម​ដល់​រាងកាយ​យើង​ទាំងមូល ​ហើយ​មិន​បណ្ដាលឱ្យ​យើង ធាត់​នោះទេ ។
២. មនុស្ស​ស្រី​ពេល​មក​រដូវ​បណ្ដាលឱ្យ​បាត់បង់​ឈាម​ជាច្រើន ​ទឹកអំពៅ​ជួយ​បំពេញ​ជាតិ​ទឹក​យ៉ាង​ល្អ សម្រាប់​ស្ដ្រី ។​៣. ពេល​មាន​បញ្ហា​ទល់លាមក វា​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ព្រោះ​វា​មាន​សារធាតុ ប៉ូ​តា​ស្យូ​ម ដែល​អាចជួយ​ព្យាបាល​បាន​យ៉ាង​ពូកែ ។​


៤. កាល់ស្យូម​ជួយ​ឱ្យ សុខភាព​ឆ្អឹង​រឹងមាំ ។​៥. នៅពេលដែល​លោកអ្នក មាន​របួស ឬក៏ ដំបៅ​វា​នឹង​ជួយ​ឱ្យ​ជា​សោះ​ស្បើយ​បាន​យ៉ាង​ឆាប់រហ័ស ។​៦. សម្រាប់​អ្នក​ដែល​គិត​ច្រើន​ធ្វើឱ្យមាន​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ ដំណើរការ​មិនសូវ​ល្អ វា នឹង ជួយ​ធ្វើឱ្យ​ដំណើរការ​បានល្អ​វិញ ។​៧. មុន គឺជា ជំងឺ​សើរ​ស្បែក​ម្យ៉ាង ដែល​វា​កើតឡើង​នូវពេល​បម្រែបម្រួល​អ័រម៉ូន​នៅក្នុង​ខ្លួន ប្រសិនបើ លោកអ្នក​ពិសារ​ទឹកអំពៅ​ច្រើន ​វា​នឹង​ជួយ​កម្ចាត់ មុន នៅលើ​ស្បែក ។​


៨. ពេលដែល​លោកអ្នក​មាន​អាកា​រៈ ឈឺក្បាល និង អស់កំលាំង ទឹកអំពៅ​គឺជា ភេសជ្ជៈ​ដ៏​ពូកែ​ក្នុងការ ប្រឆាំង ការឈឺ​ក្បាល ហើយនឹង​អស់កម្លាំង ។​៩. ជួយ​ឱ្យ​ស្បែកក្បាល ព្រមទាំង​សរសៃសក់ មាន​សុខ​ភាពល្អ​ព្រមទាំង រលោង និង ទម្ងន់ ថែមទៀត ផង ។​១០. នៅពេល​ប្រព័ន្ធ​ភាពស៊ាំ ចុះខ្សោយ វា​ធ្វើឱ្យ រាងកាយ យើង​ទាំងមូល​ងាយ​នឹង ឆ្លង​ជំងឺ​ផ្សេងៗ បាន​យ៉ាង​ឆាប់រហ័ស ទឹកអំពៅ ជួយ​អោយ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាពរឹងមាំ​ឡើងវិញ ។​


១១. ជួយ​ធ្វើឱ្យ​កម្រិត​ជាតិ​ស្ករ ក្នុង​ឈាម មាន​ភាព​ថេរ ដែល​អាច​ការពារ​ដល់​ជំងឺ​ទឹកនោមផ្អែម ។​១២. សារជាតិ​ម្យ៉ាង មាន​ឈ្មោះថា Mongonea និង​ជួយ​ផលិត​អ័រម៉ូន​ភេទ បាន​យ៉ាង​ល្អ ។​១៣. ជួយ​បង្កា ថែមទាំង​ការពារ ពី​ជំងឺ មហារីក និង សរសៃ​បេះដូង ។​


១៤. ទឹកអំពៅ​នឹង ជួយ​ផលិត​កោសិកា​ឈាមក្រហម​បាន​យ៉ាង​ឆាប់រហ័ស ។​១៥. ជួយ​បំបាត់​ក្លិន ដែល​មិនល្អ​ក្នុង​មាត់ ព្រមទាំង​ការពារ​ជំងឺ​ធ្មេញ​ពុក ។​ប្រភព៖ប្រជាប្រិយ

 

Leave a Reply

Your email address will not be published. Required fields are marked *