នេះហើយទឹកចិត្តអ្នកគ្រូ!!! អ្នកគ្រូប្រើរទេះឌុបសិស្សមកបង្រៀនរាល់ថ្ងៃ ដើម្បីអោយកូនៗបានចេះរៀនចេះដឹង

ការអប់រំពិតជាមានសារះសំខាន់ណាស់សម្រាប់មនុស្សទូទៅមិនថាក្មេងចាស់ប្រុស រឺមនុស្សស្រីប៉ុន្តែពួកគេអាចប្រឈមនឹងការបោះបង់ការចោលសាលារៀនដោយសារតែគ្មានអ្នកឃុំគ្រងបានត្រឹមត្រូវមួយទៀតអាចមកពីសាលារៀននៅឆ្ងាយពីផ្ទះធ្វើពួកគេពិបាកក្នុងការធ្វើដំណើរមកសាលារៀន។ថ្ងៃនេះសូមបើកបង្ហាញពីដួងចិត្តរបស់អ្នកគ្រូម្នាក់ដែលបានដាក់ចិត្តដាក់កាយជាមួយសិស្សរបស់គាត់ដោយប្រើតែរទេះដឹកកូនសិស្សមកសាលារៀងរាល់ថ្ងៃដោយមិនខ្លាចការនឿយហត់ រឺការមើលងាយពីអ្នកដទៃឡើយ។

អ្នកគ្រូម្នាក់នោះនៅខេត្តព្រៃវែង មានឈ្មោះថា អ្នកគ្រូ សេង នឿន ជាគ្រូបង្រៀងថ្នាក់​មត្តេយ្យ​ដ៏គំនូរមួយរូបព្រោះអ្នកគ្រូបានដឹងសិស្សរបស់គាត់ចំនួន ១២ នាក់ដោយរទេះ។រូបភាពនេះត្រូវបានផ្សព្វផ្សាយពីបណ្តាញហ្វេសប៊ុកបានធ្វើអោយមហាជនកោតសរសើរពីទឹកចិត្តដ៏ពិសេសពីសាលមួយនេះ កម្រនឹងមានអ្នកហ៊ានលះបង់ដើម្បីអោយក្មេងទទួលបានការអប់រំ។

នេះបើតាមការបង្ហើបពីអ្នកជិតខាងរបស់អ្នកគ្រូបានអោយដឹងថា គ្មានអ្នកជួយចេញថ្លៃសំាងអោយអ្នកគ្រូទេប៉ុន្តែអ្នកគ្រូគាត់មានទឹកចិត្តអាណិតស្រឡាញ់សិស្សនឹងចង់អោយពួកគាត់ទទួលបានការអប់រំទើបអ្នកគ្រូនៅតែបន្តសកម្មភាពដ៏ប្រពៃមួយនេះ។ចុងក្រោយ យើងខ្ញុំសូមសរសើរពីទំហំទឹកចិត្តមួយនេះ និងចង់អោយអ្នកដ៏ទៃទៀតដែលមានទ្រព្យធនសូមមេត្តាលះបង់បន្តិតបន្តួចដើម្បីសង្គមនិងអ្នកនៅជំុវីញខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *