ជីវិតគឺជាការតស៊ូ!! ពីជាងកាត់សក់ រហូតក្លាយជាសេដ្ឋីដែលមានទ្បាន Rolls Royce និង Mercedes ៧៥គ្រឿង

ថ្ងៃនេះសូមលើកយកជីវីតរបស់បុរសជនជាតិឥណ្ឌាម្នាក់មកប្រាប់បងប្អូនទំាងអស៉គ្នាអោយបានដឹងថាជីវិតរបស់មនុស្សមានការប្រែប្រួលទោះបីជាកើតមកមិនឋិតក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិប៉ន្តែអោយតែមានការព្យាយាមប្រឹងប្រែងរកនិងចេះសំម្លឹងមើលឪកាសអ្នកសុបិន្តនឹងក្លាយជាការពិត។

Ramesh Babu គឺជាជាងកាត់សក់ម្នាក់ដែលអ្នកទំាងអស់គ្នាក្នុងភូមិមិនសូវអោយតម្លៃគាត់ទេ គាត់ខិតខំប្រឺងប្រែងកាត់សក់ដើម្បីបានប្រាក់សន្សំទុក គាត់ខំកាត់សក់ខ្លាំងណាស់រាល់ថ្ងៃ ដោយហាងគាត់បានបើករហូតដល់ម៉ោង ១យប់ក៏មានដែរ។ ដោយសារតែការយល់ឃើញរបស់គាត់អាជីពគាត់មួយនេះអាចត្រឹមអោយគាត់រស់បានប៉ុន្តែមិនមានបានដូចគេទេ។ដូចនេះ

គាត់បានសម្រេចចិត្តយកប្រាក់ដែលសន្សំពីការកាត់សក់ទៅទិញឡានចាស់មួយទុកជួលអោយគេ។ដោយសារតែការទិញឡានចាស់នេះទើបធ្វ់ើអោយគាត់មានភាពល្បីល្បាញទើបខាងទូរទស្សន៏ហៅគាត់សំភាស៏រហូតគាត់មានលទ្ធភាពទិញបានថ្មីមួយគ្រឿងទៀតដោយសារតែមុខរបរជួលឡានរបស់គាត់មានការរីកចំរើនត្រឹមតែឆ្នាំ ២០០៤ គាត់មានប្រហែល ៧ទ្បានប៉ុណ្ណោះ តែមកដល់ឆ្នាំ ២០១៤ ចំនួនទ្បានរបស់គាត់បានកើនរហូតដល់ ២០០ទ្បាន។

តែអ្វីដែលធ្វើឲ្យកាន់តែល្បីនោះគឺគាត់មានទ្បានថ្លៃៗបំផុត ដែលក្រុមហ៊ុនផ្សេងមិនមានដូចជា Rolls Royce និង Mercedes រហូតដល់ជាង ៧៥គ្រឿងឯនោះ។ចាប់ពីពេលនោះមកគាត់ត្រូវបានសង្គមទទួលស្គាល់ ជាពិសេសអ្នកធ្លាប់មើលងាយគាត់ពីមុនសុទ្ធតែបានកោតសរសើរគាត់ថាជាមនុស្សអស្ចារ្យម្នាក់ដែលអាចរើខ្លួនបានពីភាពក្រីក្រ។

Leave a Reply

Your email address will not be published. Required fields are marked *